April 15, 2026
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំបាន​ឃើញបណ្ដាញ​សារព័ត៌មាន​ថៃចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងក​រណីដែ​ល​មាន​បណ្ដាញ​លួចនាំប្រេងខុសច្បាប់ ពីប្រទេស​ថៃចូលមក​លក់នៅ​កម្ពុជា​នៅក្នុងពេលនេះ។  ខ្ញុំបានចេញបទបញ្ជាឱ្យ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេតអគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឱ្យបានច្បាស់លាស់។ ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឱ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹងបំផុត។  ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។  សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ»៕
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន “AOT” ដែលបញ្ចប់បេសកកម្មនៅកម្ពុជា។ សូមថ្លែងអំណរគុណរាជរដ្ឋាភិបាលម៉ាឡេស៊ី និងកោតសរសើរចំពោះការដឹកនាំរបស់ភាគីមិត្តម៉ាឡេស៊ី ដែលបានដឹកនាំការងារយ៉ាងរលូន (IOT – AOT)...
នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ...
នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។  ក្នុងឱកាសនៃជំនួបនេះ...
ឧត្ដរមានជ័យ៖ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីប្រគល់ជូនដល់បងប្អូនវីរកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅទិសទី៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្ដម ហ៊ុន ម៉ានី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនវីរកងទ័ព និងគ្រួសារទ័ពទាំងអស់។ សកម្មភាពនេះមិនត្រឹមតែជាការផ្តល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាង “សមរភូមិក្រោយ និងសមរភូមិមុខ” ឲ្យកាន់តែជិតស្និទ្ធនិងរឹងមាំថែមទៀត៕
ជាប្រសាសន៍ចាប់ផ្តើមក្នុងពិធីបិទកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានពាំនាំព្រះរាជសុវណ្ណីផ្តាំសួរសុខទុក្ខ និងកោតសរសើរពី សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ នរោត្តម មុនិនាថសីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រមទាំងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងបុព្វហេតុមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាកន្លងមក។ បន្ថែមពីលើនេះ លោកជំទាវបណ្ឌិតក៏បានថ្លែងអំណរគុណលោកស្រី Dorsa Nazami-Salman ប្រធានបេសកកម្មគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) ដែលតែងផ្តល់កិច្ចសហប្រតិបត្តិការល្អ ការរួមសុខរួមទុក្ខ និងការគាំទ្រផ្សេងៗ ដើម្បីជួយជំរុញដល់កាកបាទក្រហមកម្ពុជា។ ជាលទ្ធផលនៃកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានឯកភាពលើទិសដៅការងារបន្តរបស់អង្គប្រជុំជូនគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិ មានដូចជា (១) អភិបាលកិច្ចល្អ ក្នុងការកំណត់តួនាទីភារកិច្ចយ៉ាងច្បាស់លាស់ (២)ការពង្រឹងតម្លាភាព និងគណនេយ្យភាព ដើម្បីជាដើមទុននៃការជឿទុកចិត្ត (៣)ការបន្តរៀនសូត្រ និងកែលម្អជានិច្ច (៤)កាតព្វកិច្ចក្នុងការរក្សាសុវត្ថិភាពការងារ(៥)ការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ និង(៦)ទិវា ៨ ឧសភា គឺជាចលនាមនុស្សធម៌ដ៏ផុលផុស។
ដោយមានការសហការណ៍ផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋតាមរយៈផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំង លួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅចំណុចហាងលក់ខោអាវជជុះក្បាលគីបនារី ផ្លូវប៉េតុង...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) បានរៀបចំវេទិកាពិភាក្សាប្រចាំឆ្នាំ ជាមួយចាងហ្វាងសារព័ត៌មាន ជាសមាជិក ក្រោមប្រធានបទ “ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន”។  ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យដោយមានការចូលរួមចាងហ្វាងអង្គភាពសារព័ត៌មាន ចំនួន ៦៨អង្គភាព។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖  – ពង្រឹងការយល់ដឹងផ្នែកច្បាប់ ៖ បញ្ជ្រាបចំណេះដឹងអំពីច្បាប់ពាក់ព័ន្ធ ដើម្បីឱ្យអ្នកសារព័ត៌មានអាចបញ្ចៀសបាននូវរាល់បញ្ហាផ្លូវច្បាប់នានា – លើកកម្ពស់វិជ្ជាជីវៈ ៖ រម្លឹកអំពីសារសំខាន់នៃការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដើម្បីធានាតម្លៃ និងជំនឿទុកចិត្តពីសាធារណជន – ពង្រឹងការផ្សព្វផ្សាយតែព័ត៌មានពិត និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ – ជំរុញការបង្កើនការផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ – បំផុសចលនាលេងល្បែងប្រជាប្រិយខ្មែរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ថ្លែងក្នុងពិធីបើកអង្គវេទិកា នាឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ បានបង្ហាញក្តីបារម្ភ និងការសោកស្តាយចំពោះអ្នកសារព័ត៌មានមួយចំនួន ដែលបានប្រឈមមុខនឹងចំណាត់ការតុលាការដោយសារការផ្សព្វផ្សាយខ្វះការប្រុងប្រយ័ត្ន។ លោកបណ្ឌិត បានសង្កត់ធ្ងន់លើចំណុចគន្លឹះ ចំនួន៣៖  ទី១. ការគោរពក្រមសីលធម៌ ៖ ត្រូវផ្សព្វផ្សាយតែព័ត៌មានពិត និងមានប្រភពច្បាស់លាស់។ ទី២. ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ៖ ចូលរួមទប់ស្កាត់រាល់ខ្លឹមសារដែលបង្កចលាចលក្នុងសង្គម។ ទី៣. ការផ្សព្វផ្សាយសមិទ្ធផលជាតិ៖ ចូលរួមចំណែកបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ថ្លែងក្នុងឱកាសនោះដែរ លោកបណ្ឌិត ទូច វណ្ណៈ ក៏បានលើកទឹកចិត្តដល់គ្រប់អង្គភាពសារព័ត៌មានទាំងអស់ ឱ្យបង្កើនការផ្សព្វផ្សាយអប់រំ លើប្រធានបទសំខាន់ៗដូចជា៖ – សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការបង្ក្រាបបទល្មើសគ្រឿងញៀន – ការយល់ដឹងអំពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) – ការជំរុញគោលនយោបាយ “ភូមិ–ឃុំ–សង្កាត់ មានសុវត្ថិភាព” ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម នៅតាមមូលដ្ឋាន។...
ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦វេលាម៉ោង ៩និង៣៣ នាទីព្រឹក បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)  ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ លើការគោរព...
នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨និង២៥នាទីព្រឹក ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)  ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ លើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។...