April 13, 2026

Month: February 2026

នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី ហួរ ខេមរិន្ទ ជំនួយការ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលមានប្រពន្ធទើបសម្រាលកូនកំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកាល់ម៉ែត។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលបានចូលរួមពី លោកមេបញ្ជាការរង ទទួលជំនាញ នាយ-នាយរង នៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៤៦០,០០០រៀល, ទឹកសុទ្ធ ០៤កេស, មីជាតិ០១កេស ជាអំណោយសួរសុខទុក្ខផងដែរ៕
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៣:០៥នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តតំបន់អានសេះ ក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត...
បន្ទាយមានជ័យ ៖ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះបាននិងកំពុងសម្រប​សម្រួល​រៀបចំបណ្ណក្រីក្រ ជូន​ប្រជា​ពល​រដ្ឋដែលជាជនភៀសសឹក កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល ដើម្បីប្រជាពលរដ្ឋភៀសសឹកទទួលបានអត្ថប្រយោជន៍ និងការគាំពារទៅលើជីវភាព ព្រមទាំងសម្រាលបន្ទុកបន្ថែមទៀត។ តាមការឱ្យដឹងពីអាជ្ញាធរដែនដី មានប្រជាពលរដ្ឋភៀសសឹកប្រមាណ ៣ ០០០គ្រួសារ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពនេះ ដែលភាគច្រើនគឺជាប្រជាជនក្រីក្រ ដែលរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ហើយដែលផ្ទះរបស់ពួកគាត់ត្រូវបានបំផ្លាញ និងផ្នែកខ្លះនៃភូមិ ត្រូវបានទាហានឈ្លានពានថៃ រាយលួសបន្លា និងដាក់ទូកុងតឺន័របិទផ្លូវមិនឱ្យចូលលំនៅឋាន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ នៅមានពលរដ្ឋភៀសសឹកចំនួន ៦៥១៧៤នាក់ ក្នុងនោះមានស្រី្ត ៣៤ ៣៨៨នាក់ និងកុមារ ២១ ៧៩៣នាក់ ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ បន្ទាប់ពីកងកម្លាំងថៃកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ក្នុងដែនអធិបតេយ្យកម្ពុជាដែលខ្លួនបានកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សូមបញ្ជាក់ថា នៅក្នុងចំណុចមួយចំនួននៃបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នា ជាពិសេសក្នុងចំនុចទី ៤ ដែលបានចែងថា “ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន”។ -AKP –
បន្ទាយមានជ័យ៖លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំបណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចុះទៅពិនិត្យមើលដោយផ្ទាល់ សកម្មភាពរំលោភបំពានរបស់កងកម្លាំងថៃ នៅតំបន់បឹងត្រកួន និងទស្សនកិច្ច និងពិនិត្យមើលស្ថានភាពជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តកណ្តោល...
យោងតាមរបាយការណ៍សមត្ថកិច្ច កាលពីវេលាម៉ោង ២១ និង៤០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦មានករណីហិង្សា បង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម មានគ្នាប្រមាណ១០នាក់ បានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសស្រាលទាំងសងខាង និងធ្វើឲ្យខូចខាតសម្ភារៈមួយចំនួនក្នុងក្លឹប ខណៈពេលដែលភាគីទាំងសងខាងចូលលេងកម្សាន្តនៅក្នុងក្លឹប និងភោជនីយដ្ឋាន រ៉ូលលើ ចំណុចផ្លូវលេខ២៨៧ កែងនិងផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក ចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនបានក្មេងទំនើងទាំងសងខាងចំនួន០៤នាក់ រួមមាន៖ ១-ឈ្មោះ ទាងលឹម ច័ន្ទនា ភេទប្រុស អាយុ១៧ឆ្នាំ, ២-ឈ្មោះម៉េងហេង ចាន់ត្រា ភេទប្រុសអាយុ១៧ឆ្នាំ, ៣-ឈ្មោះ ឃុន ទី ភេទប្រុស អាយុ១៨ឆ្នាំ, ៤-ឈ្មោះឡុង ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៤នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាវាយគ្នាទៅវិញទៅមកដូចការរៀបរាប់ខាងលើ ប្រាកដមែន។  ក្មេងទំនើងទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕
ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្ដមឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេសនិងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវភាពរីករាយចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនៅតាមព្រំដែនរវាងកម្ពុជានិងឡាវដែលមានមកជាមួយគ្នានាពេលកន្លងមក ហើយសម្តេចតេជោសង្ឃឹមនិងជំរុញបន្ថែមឱ្យអាជ្ញាធរក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ឡាវធ្វើការជាមួយគ្នាបន្ថែមទៀតដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាព សន្តិសុខនៅតាមព្រំដែនឱ្យកាន់តែល្អប្រសើរបន្តទៀត។ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្ដមអនុរដ្ឋមន្ដ្រីក្រសួងការពារជាតិ រួមទាំងប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះនិងបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្ដមអនុរដ្ឋមន្ដ្រីការពារជាតិឡាវមកកាន់កម្ពុជាក្នុងឱកាសនេះនឹងក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងឡាវឱ្យកាន់តែរីកចម្រើនបន្ថែមហើយនិយាយដោយឡែកគឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្តល់យោបល់ឱ្យធ្វើកិច្ចសហប្រតិបត្តិការនៅតាមព្រំដែននោះមិនត្រឹមតែនៅក្នុងក្របខណ្ឌនៃការពង្រីកនូវទំនាក់ទំនងឱ្យល្អក្នុងក្របខណ្ឌជាប្រពៃណីនោះទេដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ប៉ុន្តែលើសពីនេះ សម្តេចតេជោចង់ឃើញកិច្ចសហប្រតិបត្តិការសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែនដូចជាទឹកជំនន់នៅតាមព្រំដែនឬភ្លើងឆេះព្រៃជាដើមដើម្បីឱ្យកិច្ចសហប្រតិបត្តិការតាមព្រំដែនរបស់កម្ពុជានិងឡាវ មានគ្រប់ទម្រង់ និងកាន់តែស៊ីជម្រៅបន្ថែមទៀត។ ក្នុងឱកាសនោះ ឯកឧត្ដមអនុរដ្ឋមន្ដ្រីការពារជាតិឡាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតាមព្រំដែនដែលជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការជាមួយគ្នាហើយមានសុខសន្តិភាព និងសុវត្ថិភាពជាមួយគ្នាបានល្អតាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាកងទ័ព អាជ្ញាធរ នៃប្រទេសទាំងពីរផងដែរ៕
រាជរដ្ឋាភិបាល ក្រសួងជំនាញ ក្រុមការងារពាក់ព័ន្ធ ក៏ដូចជាប្រជាជនកម្ពុជា គឺបានចងចាំ និងដឹងគុណយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ចំពោះវីរភាពរបស់វីរយុទ្ធជនយើង​ ដែលបានតស៊ូ លះបង់អាយុជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ហើយបានសរបញ្ជាក់ច្បាស់អំពីឆន្ទៈមនសិការស្នេហាជាតិយ៉ាងមុះមុតបំផុត។  ឈរលើស្មារតីនេះ លោកជំទាវបណ្ឌិត ក្នុងនាមតំណាងដោយផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តចុះដោយផ្ទាល់តាំងពីពិធីបុណ្យសពវីរយុទ្ធជនពលី ហើយក៏បានសាកសួរជាមួយសមាជិកក្រុមគ្រួសារ សាត់ញាតិវីរយុទ្ធជនពលី ដើម្បីស្វែងយល់អំពីតម្រូវការចាំបាច់...
នារសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ និងពង្រឹងការងារជំនាញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង...
សូមបញ្ជាក់ថារាជរដ្ឋាភិបាលបាននឹងកំពុងខិតខំគ្រប់មធ្យោបាយដេីម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡេីងវិញ​ និងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្នដល់បងប្អូន​ អ៊ំពូមីង​ តាយាយដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន​,​ មិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះ​ ដេីម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសេីរទាំងសុវត្ថិភាព​ និងបរិស្ថានស្អាត។ នេះ​ គឺបញ្ជាក់ច្បាស់ថា​ រាជរដ្ឋាភិបាល​មិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ​ “សុខទុក្ខរបស់ប្រជាពលរដ្ឋ​ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល​ និងប្រជាពលរដ្ឋទូទាំងប្រទេស”។  ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃសៅរ៍ ទី១៤ កុម្ភៈ...
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហោះផ្សាយខ្លឹមសារដូចខាងក្រោម៖ ខ្ញុំសូមស្វាគមន៍ចំពោះសាររបស់ឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាពរវាងរដ្ឋាភិបាលទាំងពីរក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។  រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សាជាថ្មីពីការប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនិងបង្រ្កាបឧក្រិដ្ឋកម្មឆ្លង ដែនគ្រប់ទម្រង់រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្សនិងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀតដែលគំរាមកំហែងដល់សន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។  ឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខនិងអាចដោះស្រាយតែម្នាក់ឯងនោះទេ។ ដូច្នេះដើម្បីដោះស្រាយការគម្រាមកំហែងនេះតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ។  ខ្ញុំសូមកោតសរសើរផងដែរចំពោះក្រុមការងាររួមកម្ពុជា-សាធារណរដ្ឋកូរ៉េដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងទប់ស្កាត់ បង្រ្កាបនិងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយសង្ឃឹមថាក្រុមការងាររួមនេះនឹងបន្តទទួលបានលទ្ធផលត្រចះត្រង់បន្ថែមទៀតដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងឧក្រិដ្ឋកម្មឆ្លងដែននានា។