August 28, 2026

Month: July 2026

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះជនសង្ស័យ ០៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងជនសង្ស័យ០១នាក់ទៀតត្រូវបញ្ជូនទៅបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន។ ការបង្រ្កាបគ្រឿងញៀនទាំង០២ករណីរួមមាន៖ *ករណីទី១៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ...
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវអង្គការសមាគម និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព ស្របតាមគោលការណ៍ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា វេទិកាដែលបានរៀបចំរហូតមកដល់លើកទី៧នេះបានស្តែងឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សា និងពង្រឹងយន្តការសន្ទនាជាប្រព័ន្ធរវាងស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម ក្នុងស្មារតីជាដៃគូពិតប្រាកដ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តរក្សាជំហរចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍជាតិលើគ្រប់វិស័យ ចាប់តាំងពីដំណាក់កាលដំបូងរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែង គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ការចុះបញ្ជីអង្គការសង្គមស៊ីវិលក្នុងស្រុក មានចំនួនសរុប ៦ ៥៩៧ ក្នុងនោះមានសមាគមចំនួន ៣ ០០១ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣ ៥៩៦។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានចាត់ទុកវេទិកាលើកទី៧នេះ ជាវេទិកាដ៏មានសារៈសំខាន់ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងផ្លាស់ប្តូររបៀបធ្វើការ របៀបទំនាក់ទំនង របៀបទទួលសេវានិងរបៀបដែលប្រជាពលរដ្ឋចូលរួមនៅក្នុងកិច្ចការសង្គម។ ដូច្នេះ បរិបទឌីជីថល បានបង្កើតឱកាសថ្មីៗសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយព័ត៌មាន កៀរគរធនធានសម្របសម្រួលសកម្មភាពផ្តល់សេវាដល់សហគមន៍ និងបង្កើនការចូលរួមរបស់ពលរដ្ឋ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាល ដែលបានទទួលសម្របសម្រួលដោះស្រាយសំណើ និងសំណូមពរនានារបស់អង្គការសង្គមស៊ីវិល ព្រមទាំងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ស្ថានទូត ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើវេទិកាលើកទី៧នេះ។ ដោយឡែកចំពោះបញ្ហាប្រឈមទាំងឡាយដែលបានលើកឡើងក្នុងវេទិកានេះដែរ ប្រមុខក្រសួងមហាផ្ទៃ បានចាត់ទុកជាធាតុចូលដ៏មានតម្លៃ ក្នុងការស្វែងរកដំណោះស្រាយ និងកែសម្រួលនីតិវិធីរដ្ឋបាលឱ្យកាន់តែមានភាពងាយស្រួល ពិសេសការជំរុញយន្តការឌីជីថល ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងឆ្លើយតបទៅនឹងសំណូមពររបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ពីវេទិកានោះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្តល់អនុសាសន៍ណែនាំដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវប្រតិបត្តិការឱ្យស្របតាមច្បាប់ជាធរមាន មានតម្លាភាពហិរញ្ញវត្ថុនិងប្រើប្រាស់ប្រព័ន្ធឌីជីថល ប្រកបដោយការទទួលខុសត្រូវ។ ចំណែករដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបង្កលក្ខណៈងាយស្រួល រៀបចំវេទិកាពិគ្រោះយោបល់ទៀងទាត់ និងចាត់វិធានការទប់ស្កាត់សកម្មភាពបោកប្រាស់ក្នុងមូលដ្ឋាន។ វេទិកាលើកទី៧នេះ បានរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារដែលសម្រេចបានបន្ទាប់ពីវេទិកាលើកទី៦កន្លងមក ក្នុងការចែករំលែកបទពិសោធល្អៗដែលបានមកពីការអនុវត្តជាក់ស្តែង ការលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ការប្រមូលសំណើ សំណូមពរចាំបាច់របស់អង្គការសង្គមស៊ីវិលនិងអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ជូនក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាលពិនិត្យសម្របសម្រួលដោះស្រាយ និងលើកស្ទួយនូវការអនុវត្តសិទ្ធិសេរីភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅកម្ពុជា។ វេទិកាលើកទី៧នេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមាគមក្រុមប្រឹក្សារដ្ឋបាលមូលដ្ឋាន តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ អ្នកសារព័ត៌មាន និងតំណាងអង្គការសង្គមស៊ីវិល សរុបចំនួនប្រមាណ ៧០៨នាក់ ក្នុងនោះចូលរួមផ្ទាល់ ចំនួន ៥០០នាក់និងចូលរួមតាមប្រព័ន្ធអនឡាញ ចំនួន ២០៨នាក់៕
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងប្រកាសអន្តរក្រសួងស្តីពីការបែងចែកចំណូលពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីពង្រឹងសមត្ថភាពរបស់កម្លាំងជំនាញក្នុងការបង្ក្រាបបទល្មើស និងការប្រមូលព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព។ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំ និងរំលឹកយ៉ាងម៉ឺងម៉ាត់អំពីវិន័យ សណ្តាប់ធ្នាប់ និងក្រមសីលធម៌ការងាររបស់កងកម្លាំង ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងតួនាទី និងភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ ក្នុងការបង្ការបង្ក្រាប និងសង្គ្រោះ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋការពង្រឹងជំនាញទាំងនេះ គឺជាកត្តាចាំបាច់ក្នុងការទប់ស្កាត់ និងដោះស្រាយរាល់បទល្មើសគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំនេះក៏បានពិភាក្សាលម្អិតអំពីយុទ្ធសាស្ត្រ និងបច្ចេកទេសថ្មីៗក្នុងការប្រមូល និងវិភាគព័ត៌មានសន្តិសុខ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃបទល្មើសនានា។ លោកឧត្តមសេនីយ៍ឯកបានជំរុញឱ្យកងកម្លាំងទាំងអស់បង្កើនការយកចិត្តទុកដាក់លើការងារស៊ើបអង្កេត និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីប្រយុទ្ធប្រឆាំងនឹង បទល្មើសគ្រឿងញៀន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀត៕
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធី “អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស – និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤”...