នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការចូលរួមនេះមានគោលបំណងធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព...
ព័ត៌មានជាតិ
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះជនសង្ស័យ ០៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងជនសង្ស័យ០១នាក់ទៀតត្រូវបញ្ជូនទៅបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន។ ការបង្រ្កាបគ្រឿងញៀនទាំង០២ករណីរួមមាន៖ *ករណីទី១៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ...
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវអង្គការសមាគម និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព ស្របតាមគោលការណ៍ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា វេទិកាដែលបានរៀបចំរហូតមកដល់លើកទី៧នេះបានស្តែងឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សា និងពង្រឹងយន្តការសន្ទនាជាប្រព័ន្ធរវាងស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម ក្នុងស្មារតីជាដៃគូពិតប្រាកដ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តរក្សាជំហរចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍជាតិលើគ្រប់វិស័យ ចាប់តាំងពីដំណាក់កាលដំបូងរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែង គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ការចុះបញ្ជីអង្គការសង្គមស៊ីវិលក្នុងស្រុក មានចំនួនសរុប ៦ ៥៩៧ ក្នុងនោះមានសមាគមចំនួន ៣ ០០១ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣ ៥៩៦។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានចាត់ទុកវេទិកាលើកទី៧នេះ ជាវេទិកាដ៏មានសារៈសំខាន់ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងផ្លាស់ប្តូររបៀបធ្វើការ របៀបទំនាក់ទំនង របៀបទទួលសេវានិងរបៀបដែលប្រជាពលរដ្ឋចូលរួមនៅក្នុងកិច្ចការសង្គម។ ដូច្នេះ បរិបទឌីជីថល បានបង្កើតឱកាសថ្មីៗសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយព័ត៌មាន កៀរគរធនធានសម្របសម្រួលសកម្មភាពផ្តល់សេវាដល់សហគមន៍ និងបង្កើនការចូលរួមរបស់ពលរដ្ឋ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាល ដែលបានទទួលសម្របសម្រួលដោះស្រាយសំណើ និងសំណូមពរនានារបស់អង្គការសង្គមស៊ីវិល ព្រមទាំងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ស្ថានទូត ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើវេទិកាលើកទី៧នេះ។ ដោយឡែកចំពោះបញ្ហាប្រឈមទាំងឡាយដែលបានលើកឡើងក្នុងវេទិកានេះដែរ ប្រមុខក្រសួងមហាផ្ទៃ បានចាត់ទុកជាធាតុចូលដ៏មានតម្លៃ ក្នុងការស្វែងរកដំណោះស្រាយ និងកែសម្រួលនីតិវិធីរដ្ឋបាលឱ្យកាន់តែមានភាពងាយស្រួល ពិសេសការជំរុញយន្តការឌីជីថល ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងឆ្លើយតបទៅនឹងសំណូមពររបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ពីវេទិកានោះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្តល់អនុសាសន៍ណែនាំដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវប្រតិបត្តិការឱ្យស្របតាមច្បាប់ជាធរមាន មានតម្លាភាពហិរញ្ញវត្ថុនិងប្រើប្រាស់ប្រព័ន្ធឌីជីថល ប្រកបដោយការទទួលខុសត្រូវ។ ចំណែករដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបង្កលក្ខណៈងាយស្រួល រៀបចំវេទិកាពិគ្រោះយោបល់ទៀងទាត់ និងចាត់វិធានការទប់ស្កាត់សកម្មភាពបោកប្រាស់ក្នុងមូលដ្ឋាន។ វេទិកាលើកទី៧នេះ បានរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារដែលសម្រេចបានបន្ទាប់ពីវេទិកាលើកទី៦កន្លងមក ក្នុងការចែករំលែកបទពិសោធល្អៗដែលបានមកពីការអនុវត្តជាក់ស្តែង ការលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ការប្រមូលសំណើ សំណូមពរចាំបាច់របស់អង្គការសង្គមស៊ីវិលនិងអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ជូនក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាលពិនិត្យសម្របសម្រួលដោះស្រាយ និងលើកស្ទួយនូវការអនុវត្តសិទ្ធិសេរីភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅកម្ពុជា។ វេទិកាលើកទី៧នេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមាគមក្រុមប្រឹក្សារដ្ឋបាលមូលដ្ឋាន តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ អ្នកសារព័ត៌មាន និងតំណាងអង្គការសង្គមស៊ីវិល សរុបចំនួនប្រមាណ ៧០៨នាក់ ក្នុងនោះចូលរួមផ្ទាល់ ចំនួន ៥០០នាក់និងចូលរួមតាមប្រព័ន្ធអនឡាញ ចំនួន ២០៨នាក់៕
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងប្រកាសអន្តរក្រសួងស្តីពីការបែងចែកចំណូលពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធី “អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស – និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤”...
១-របាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។ ២-សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់ នៃឧបករណ៍អាកាសយាន។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ ទៅវិញទៅមក។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់ សម្ភារៈអគារនិងសំណង់។ ៦-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ាន ស្តីពីប្រភេទ អនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ...
ខេត្តសៀមរាប ៖ ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ជំនាន់ទី២ (CBMS-2) និងមុខងារឌីជីថល បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកប្រព័ន្ធថ្មីនេះជាសមិទ្ធផលដ៏សំខាន់មួយទៀត កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្របតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ប្រព័ន្ធ CBMS-2 នេះ នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេសជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។ ការឈានទៅដល់ការប្រើប្រាស់ប្រព័ន្ធជំនាន់ទី២ នេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាល និងពង្រឹងសន្តិសុខជាតិ តាមរយៈបរិវត្តកម្មឌីជីថលស្របតាម «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» នៃរាជរដ្ឋាភិបាលនីតិកាលទី៧។ បច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងចូលរួមលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ក្នុងគោលដៅសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។ ដើម្បីធានាឱ្យការប្រើប្រាស់ប្រព័ន្ធ CBMS-2 ដំណើរការប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យបន្តបណ្តុះបណ្តាលផ្នែកភាសាបរទេស និងបច្ចេកវិទ្យាឌីជីថល ដើម្បីធានាការប្រើប្រាស់ប្រព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវការពារសុវត្ថិភាពប្រព័ន្ធឱ្យបានម៉ត់ចត់ ដើម្បីបង្ការការជ្រៀតចូល ឬការយកព័ត៌មានទៅប្រើប្រាស់ដោយខុសច្បាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យបន្តតភ្ជាប់ប្រព័ន្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន ដើម្បីបង្កើនល្បឿន និងភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈដល់អ្នកដំណើរ ផ្សារភ្ជាប់គ្នារវាងការពង្រឹងសន្តិសុខ និងការផ្តល់សេវាប្រកបដោយភាពរួសរាយរាក់ទាក់ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ការបន្តស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា ក៏ដូចជាបញ្ហាប្រឈមថ្មីៗក្នុងតំបន់ និងពិភពលោក និងការសហការជិតស្និទ្ធជាមួយអង្គការអន្តរជាតិ ប្រទេសជាមិត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធ បច្ចេកវិទ្យា និងព័ត៌មាន សំដៅរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងធានាសន្តិសុខ សុវត្ថិភាពព្រំដែនជាតិ ក៏ជាចំណុចដែលប្រមុខក្រសួងមហាផ្ទៃ ណែនាំឱ្យយកចិត្តទុកដាក់ផងដែរ៕
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញទទួលជួបឯកឧត្តម PEDRO ZWAHLEN ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម...
ភ្នំពេញ៖នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ...
