បន្ទាយមានជ័យ៖លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំបណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចុះទៅពិនិត្យមើលដោយផ្ទាល់ សកម្មភាពរំលោភបំពានរបស់កងកម្លាំងថៃ នៅតំបន់បឹងត្រកួន និងទស្សនកិច្ច និងពិនិត្យមើលស្ថានភាពជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តកណ្តោល...
យោងតាមរបាយការណ៍សមត្ថកិច្ច កាលពីវេលាម៉ោង ២១ និង៤០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦មានករណីហិង្សា បង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម មានគ្នាប្រមាណ១០នាក់ បានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសស្រាលទាំងសងខាង និងធ្វើឲ្យខូចខាតសម្ភារៈមួយចំនួនក្នុងក្លឹប ខណៈពេលដែលភាគីទាំងសងខាងចូលលេងកម្សាន្តនៅក្នុងក្លឹប និងភោជនីយដ្ឋាន រ៉ូលលើ ចំណុចផ្លូវលេខ២៨៧ កែងនិងផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក ចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនបានក្មេងទំនើងទាំងសងខាងចំនួន០៤នាក់ រួមមាន៖ ១-ឈ្មោះ ទាងលឹម ច័ន្ទនា ភេទប្រុស អាយុ១៧ឆ្នាំ, ២-ឈ្មោះម៉េងហេង ចាន់ត្រា ភេទប្រុសអាយុ១៧ឆ្នាំ, ៣-ឈ្មោះ ឃុន ទី ភេទប្រុស អាយុ១៨ឆ្នាំ, ៤-ឈ្មោះឡុង ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៤នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាវាយគ្នាទៅវិញទៅមកដូចការរៀបរាប់ខាងលើ ប្រាកដមែន។ ក្មេងទំនើងទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕
ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្ដមឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេសនិងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវភាពរីករាយចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនៅតាមព្រំដែនរវាងកម្ពុជានិងឡាវដែលមានមកជាមួយគ្នានាពេលកន្លងមក ហើយសម្តេចតេជោសង្ឃឹមនិងជំរុញបន្ថែមឱ្យអាជ្ញាធរក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ឡាវធ្វើការជាមួយគ្នាបន្ថែមទៀតដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាព សន្តិសុខនៅតាមព្រំដែនឱ្យកាន់តែល្អប្រសើរបន្តទៀត។ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្ដមអនុរដ្ឋមន្ដ្រីក្រសួងការពារជាតិ រួមទាំងប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះនិងបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្ដមអនុរដ្ឋមន្ដ្រីការពារជាតិឡាវមកកាន់កម្ពុជាក្នុងឱកាសនេះនឹងក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងឡាវឱ្យកាន់តែរីកចម្រើនបន្ថែមហើយនិយាយដោយឡែកគឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្តល់យោបល់ឱ្យធ្វើកិច្ចសហប្រតិបត្តិការនៅតាមព្រំដែននោះមិនត្រឹមតែនៅក្នុងក្របខណ្ឌនៃការពង្រីកនូវទំនាក់ទំនងឱ្យល្អក្នុងក្របខណ្ឌជាប្រពៃណីនោះទេដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ប៉ុន្តែលើសពីនេះ សម្តេចតេជោចង់ឃើញកិច្ចសហប្រតិបត្តិការសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែនដូចជាទឹកជំនន់នៅតាមព្រំដែនឬភ្លើងឆេះព្រៃជាដើមដើម្បីឱ្យកិច្ចសហប្រតិបត្តិការតាមព្រំដែនរបស់កម្ពុជានិងឡាវ មានគ្រប់ទម្រង់ និងកាន់តែស៊ីជម្រៅបន្ថែមទៀត។ ក្នុងឱកាសនោះ ឯកឧត្ដមអនុរដ្ឋមន្ដ្រីការពារជាតិឡាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតាមព្រំដែនដែលជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការជាមួយគ្នាហើយមានសុខសន្តិភាព និងសុវត្ថិភាពជាមួយគ្នាបានល្អតាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាកងទ័ព អាជ្ញាធរ នៃប្រទេសទាំងពីរផងដែរ៕
រាជរដ្ឋាភិបាល ក្រសួងជំនាញ ក្រុមការងារពាក់ព័ន្ធ ក៏ដូចជាប្រជាជនកម្ពុជា គឺបានចងចាំ និងដឹងគុណយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ចំពោះវីរភាពរបស់វីរយុទ្ធជនយើង ដែលបានតស៊ូ លះបង់អាយុជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ហើយបានសរបញ្ជាក់ច្បាស់អំពីឆន្ទៈមនសិការស្នេហាជាតិយ៉ាងមុះមុតបំផុត។ ឈរលើស្មារតីនេះ លោកជំទាវបណ្ឌិត ក្នុងនាមតំណាងដោយផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តចុះដោយផ្ទាល់តាំងពីពិធីបុណ្យសពវីរយុទ្ធជនពលី ហើយក៏បានសាកសួរជាមួយសមាជិកក្រុមគ្រួសារ សាត់ញាតិវីរយុទ្ធជនពលី ដើម្បីស្វែងយល់អំពីតម្រូវការចាំបាច់...
នារសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ និងពង្រឹងការងារជំនាញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង...
សូមបញ្ជាក់ថារាជរដ្ឋាភិបាលបាននឹងកំពុងខិតខំគ្រប់មធ្យោបាយដេីម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡេីងវិញ និងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្នដល់បងប្អូន អ៊ំពូមីង តាយាយដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន, មិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះ ដេីម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសេីរទាំងសុវត្ថិភាព និងបរិស្ថានស្អាត។ នេះ គឺបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ “សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស”។ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃសៅរ៍ ទី១៤ កុម្ភៈ...
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហោះផ្សាយខ្លឹមសារដូចខាងក្រោម៖ ខ្ញុំសូមស្វាគមន៍ចំពោះសាររបស់ឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាពរវាងរដ្ឋាភិបាលទាំងពីរក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សាជាថ្មីពីការប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនិងបង្រ្កាបឧក្រិដ្ឋកម្មឆ្លង ដែនគ្រប់ទម្រង់រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្សនិងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀតដែលគំរាមកំហែងដល់សន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខនិងអាចដោះស្រាយតែម្នាក់ឯងនោះទេ។ ដូច្នេះដើម្បីដោះស្រាយការគម្រាមកំហែងនេះតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ។ ខ្ញុំសូមកោតសរសើរផងដែរចំពោះក្រុមការងាររួមកម្ពុជា-សាធារណរដ្ឋកូរ៉េដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងទប់ស្កាត់ បង្រ្កាបនិងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយសង្ឃឹមថាក្រុមការងាររួមនេះនឹងបន្តទទួលបានលទ្ធផលត្រចះត្រង់បន្ថែមទៀតដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងឧក្រិដ្ឋកម្មឆ្លងដែននានា។
នៅវេលាម៉ោង ១៤និង០៥នាទីរសៀល ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានចុះសង្កេតការណ៍អំពីស្ថានភាពព្រំដែននៅក្នុងភូមិសាស្រ្តច្រកបឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ដោយមានការអមដំណើរពីសំណាក់ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសហ្វីលីពីន ដែលនឹងត្រូវដឹកនាំកិច្ចការងារនេះបន្តក្នុងនាមប្រធានអាស៊ានប្តូរវេន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីប្រទេសម៉ាឡេស៊ី។ សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ដែលអញ្ជើញមកទស្សនកិច្ចទីតាំងមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ។ ដោយនៅវេលាម៉ោង ១០:០០នាទីព្រឹក គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចស្នាក់ការ២ ស្ថិតនៅក្រុងសិរីសោភ័ណ ដោយក្នុងឱកាសនោះ វរសេនីយ៍ឯក MOHD FARID BIN MOHD YUSOP ប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជាក៏បានធ្វើបទបង្ហាញជូនឯកឧត្តម អគ្គមេបញ្ជាការ និងគណៈប្រតិភូ ស្តីពីវឌ្ឍនភាពការងាររបស់ខ្លួនផងដែរ។ សូមជម្រាបជូនផងដែរថា ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីនមកកាន់ព្រះរាជាណាចក្រនាពេលនេះ គឺដើម្បីចុះមកពិនិត្យ និងសិក្សាស្វែងយល់ក្នុងការត្រៀមលក្ខណៈទទួល និងបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងឆ្នាំ២០២៦ បន្តពីប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខនេះ។ សូមគូសបញ្ជាក់ផងដែរថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់យន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦បាន អញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គីជាមួយសមាគមសុខាភិបាលខ្មែរ នៅអាមេរិក។ ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត សូមអរគុណយ៉ាងជ្រាលជ្រៅជូន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ក្នុងនាមជាសមាគម (CHPAA) ដែលបានវះកាត់ព្យាបាលកុមារកម្ពុជាដោយជោគជ័យ ហើយក៏ត្រៀមជួយកុមារជាច្រើនទៀតដែលមានជំងឺបេះដូងពីកំណើត...
