ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែងក្រោមអធិបតីភាពឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ៖ ឯកឧត្តមប្រធានសាលាដំបូងខេត្តឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តលោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង, លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធ អភិបាលក្រុង-ស្រុកទាំង១៣ ប្រធានគយចល័តផ្លូវជាតិ ១និង៨ប្រធានច្រកទ្វារព្រំដែនទាំង៦ មេធាវីប្រចាំសាលាខេត្ត នាយករដ្ឋបាលសាលាក្រុង ស្រុក លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ស្មៀនឃុំ សង្កាត់ទាំង១១៦ សរុបជាច្រើនរូបផងដែរ។
ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង ។





