លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា និង ជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់អូរឬស្សីទី២ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តី និង បុគ្គលិក នៃសង្កាត់អូរឬស្សីទី២ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និង សន្តិសុខសម្រាប់ស្រ្តី និង គ្រួសារ» ។
ក្នុងឱកាសដ៍វិសេសវិសាលនេះដែរ បន្ទាប់ពីបានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ រួចមក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានបញ្ជាក់ថា «ស្ត្រី ពិតប្រាកដណាស់ គឺបានកំពុងវិវត្តន៍លូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា និង បទពិសោធន៍ លើគន្លងផ្លូវគតិបណ្ឌិត»។ ម្យ៉ាងវិញទៀត លោកឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌ បានបញ្ជាក់ថា “សន្តិភាព និង សន្តិសុខ ” គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផល រស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ការពារស្រ្តី និងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការពារសិទ្ធិស្រ្តី និងក្មេងស្រី និងការផ្តល់សិទ្ធិសេរីភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តកសាង និងថែរក្សាសន្តិភាព និងសន្តិសុខ ជាពិសេសបានរួមចំណែកជួយពន្លឿនការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និង វិបុលភាពគ្រួសារ និង សង្គមផងដែរ។ លើសពីនេះទៀត ខ្ញុំក៌បានរំលឹកលើការឆ្លុះបញ្ចាំងដ៌មានសារសំខាន់ ពីតួនាទីរបស់ស្រ្តី គ្រប់រូបក្នុងសង្គមជាតិ គឺជាដៃគូរ ដែរមិនអាចខ្វះបាន ក្នុងដំណើរការ អភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ និងអាចចាត់ទុកថា ស្រ្តី ជាឆ្អឹងខ្នងដ៌សំខាន់ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាង ថែរក្សា ការពារ សន្តិភាព សន្តិសុខ សណ្តាប់ល្អ តាមគ្រប់រូបភាព ជាពិសេស ក្នុងដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អណ្ណតិទី៧ នេះដែរ ក៌មានការយកចិត្តទុកខ្ពស់ លើកកម្ពស់ស្រ្តី តាមរយះ ផ្តល់ឱកាសការងារ តាមស្ថានប័នរដ្ឋ និងវិស័យឯកជន ដែរមានគ្រប់ចក្ខុវិស័យ និងបានចង្អុលបង្ហាញ ក្នុងក្របខណ្ឌគោលនយោបាយ សិទ្ធិ សមភាពយេនឌ័រ ផងដែរ។
👉 ក្រោយពិធីសំណេះសំណាលរួចមក ក្នុងនាមជាប្រធានក្រុមការងារគណបក្ស ចុះជួយសង្កាត់អូរឬស្សីទី២ បានឧបត្ថម្ភ ដល់មន្រ្តី នៃសង្កាត់អូរឫស្សីទី២ ដោយក្នុងម្នាក់ទទួលបាន បាច់ផ្កា ថវិការ រួមទាំងបានថតរូប អនុស្សាវរីយ៍ និងញ៉ាំអាហារ សម្រន់ជុំគ្នា ដោយសេចក្តីរីករាយ និង ស្និទ្ធស្នាលបំផុត៕









