ជួយជីវិតមនុស្សម្នាក់ ស្មេីនឹងធ្វេីបុណ្យ ៧វត្ត!
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦បាន
អញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គីជាមួយសមាគមសុខាភិបាលខ្មែរ នៅអាមេរិក។
ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត សូមអរគុណយ៉ាងជ្រាលជ្រៅជូន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ក្នុងនាមជាសមាគម (CHPAA) ដែលបានវះកាត់ព្យាបាលកុមារកម្ពុជាដោយជោគជ័យ ហើយក៏ត្រៀមជួយកុមារជាច្រើនទៀតដែលមានជំងឺបេះដូងពីកំណើត ដោយឥតគិតថ្លៃ ដែលនេះគឺជាការផ្តល់ឱ្យពួកគេនូវអនាគតមួយដ៏ភ្លឺត្រចះត្រចង់ ក៏ដូចជាផ្តល់ឱ្យកម្ពុជានូវធនធានមនុស្សបន្ថែមទៀត។






