ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីលួចរថយន្ត និងផ្លាកលេខរថយន្ត នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ីសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសចំនួន៦ករណីរួចមកហើយរួមមាន៖
១- លួច រថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ APO.K66 នៅចំណុច អគារខុនដូរONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣-០៥-២០២៦ វេលាម៉ោង២៣៖៣០នាទីយប់។
២- លួច រថយន្តម៉ាក LEXUS LM350 ពណ៌ខ្មៅ ពាក់ស្លាកលេខ H.Z.8998 នៅចំណុច អគារខុនដូរ ONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥.៥.២០២៦វេលាម៉ោង២៣៖៤៤ នាទីយប់។ ជនរងគ្រោះ (មិនស្គាល់អត្តសញ្ញា) បានដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។
៣- លួច រថយន្តម៉ាក GAC NG8 ពណ៌សរ ពាក់ស្លាកលេខ 2CI-3521 នៅចំណុច បុរី ប៉េងហួតគម្រោងអេកូសាន់រ៉ាយ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភំពេញ កាលពីថ្ងៃទី០៥.០៥.២០២៦ វេលាម៉ោង០០៖០០នាទីយប់។
៤- លួច ផ្លាកលេខរថយន្តលេខភ្នំពេញ២M-២១៤៩ នៅចំណុចមុខឃ្លាំងក្នុងបរិវេណបុរីមង្គល់ថ្មីភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង កាល ពីថ្ងៃទី០៧.០៥.២០២៦ វេលាម៉ោង០៨៖៣០នាទី។
៥- លួច ផ្លាកលេខរថយន្តលេខភ្នំពេញ ២W-៤០១៦ នៅចំណុចមុខផ្ទះលេខ៤៩៧ ផ្លូវលំ ភូមិកោះតេជោ២ សង្កាត់គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីថ្ងៃទី០៦.០៥.២០២៦ វេលាម៉ោង២០៖៣០នាទី។
៦- លួច ផ្លាកលេខរថយន្តលេខភ្នំពេញ២CH-៦៣០០ នៅចំណុចមុភូមិលេខ៦ សង្កាត់កំពង់លាវក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីថ្ងៃទី០៦.០៥.២០២៦ វេ លាម៉ោង១០៖០០នាទី។ ជនរងគ្រោះស៊ុយ ឌីណា ភេទប្រុស អាយុ៣៨ ជនជាតិខ្មែរ។
លោកវរសេនីយ៍ទោ ម៉ម សាវន បានឲ្យដឹងទៀតថា ជនសង្ស័យ ទី១-ជនសង្ស័យឈ្មោះ FEI YIYUAN ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ ។ ទី២-ឈ្មោះ XUE XITAO ភេទប្រុសជនជាតិចិន មុខរបរ មិនពិតប្រាកដ។ និងទី៣-ឈ្មោះ QIAN XIQIANG ភេទប្រុស ជនជាតិចិនមុខរបរ មិនពិត ប្រាកដ ទាំង០៣នាក់ ស្នាក់ នៅបន្ទប់ជួល អាគារ BAI LY 2 ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈរួមមាន៖ រថយន្តចំនួន០១គ្រឿង ម៉ាក់PUIR ពណ៌ទឹកមាស សា្លកលេខភ្នំពេញ ២BC-៨៥០៨ ឆាំ្ន២០០៩ (ជាមធ្យោបាយធ្វើសកម្ម ភាព) និងសម្ភារៈមួយចំនួនទាក់ទងនឹងកម្មភាពលួចនិងផ្លាកលេខចំនួន១០សន្លឹក។
បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕




