ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ បានចាត់តំណាង លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នាំយកនូវថវិកាមួយចំនួនចុះសួរសុខទុក្ខលោកវរៈសេនីយ៍ត្រី ដេត ឧត្តម នាយផ្នែកនគរបាលយុត្តិធម៌ ចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដែល កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ក្នុងពេលចុះបំពេញភារកិច្ចបង្ក្រាបមុខសញ្ញានៅក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ នូវថវិកាចំនួន ៧,៣៩០,០០០រៀល ។
តាំងនាមខ្ញុំបាទវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ តំណាងឲ្យមន្រ្តីក្រោមឱវាទ សូមគោរពជូនពរឯកឧត្តម និងសប្បុរសជនទាំងអស់ ជួបនូវពុទ្ឋពរទាំង ០៤ប្រការគឺ អាយុវណ្ណៈ សុខះ ពលះ បដិភានៈកុំបីឃ្លៀងឃ្លាតឡើយ ។





