ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom)។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកអគ្គនាយករងចំណុះឱ្យក្រសួងមហាផ្ទៃ និងតាមបណ្ដាលស្នងការ រាជធានីខេត្តផងដែរ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ










