នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៤១នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងរងការវាយប្រហារយ៉ាងខ្លាំងដោយកម្លាំងយោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះមានផ្ទះសម្បែង ហាងទំនិញរបស់ប្រជាពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណនានាក្នុងតំបន់នោះដែលត្រូវបានបំផ្លិចបំផ្លាញ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនាឆ្នាំ២០២៦
Month: March 2026
នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចូលជាធរមានចាប់តាំងពីវេលាម៉ោង១២:០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក រាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជា តែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនាឆ្នាំ២០២៦
ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែងក្រោមអធិបតីភាពឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ៖ ឯកឧត្តមប្រធានសាលាដំបូងខេត្តឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តលោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង, លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធ អភិបាលក្រុង-ស្រុកទាំង១៣ ប្រធានគយចល័តផ្លូវជាតិ ១និង៨ប្រធានច្រកទ្វារព្រំដែនទាំង៦ មេធាវីប្រចាំសាលាខេត្ត នាយករដ្ឋបាលសាលាក្រុង ស្រុក លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ស្មៀនឃុំ សង្កាត់ទាំង១១៦ សរុបជាច្រើនរូបផងដែរ។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង ។
បន្ទាប់ពីធ្វើដំណើរទៅកាន់ភូមិសាស្រ្តភូមិព្រៃចាន់ និងតំបន់ច្រកបឹងត្រកួនរួចមក នៅថ្ងៃពុធ ទី៤ខែមីនា ឆ្នាំ២០២៦ដដែល វេលាម៉ោង ១៤:៤១នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាទាំង ១២ប្រទេស ចុះសួរសុខទុកប្រជាជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួនសរុប ១៦៣២គ្រួសារ ស្មើនឹង៥០០០នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូរកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ អ្នកនាំពាក្យក្រសួងការពារជាតិ សូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀមព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ សូមគូសបញ្ជាក់ផងដែរថា ក្រោយការចុះទៅកាន់ទីតាំងមួយចំនួនរួចមក គណៈប្រតិភូអនុព័ន្ធយោធាបរទេស ក៏បានសម្តែងក្តីសង្ឃឹមថា សន្តិភាព ស្ថិរភាព និងប្រក្រតីភាពរវាងកម្ពុជានិងថៃនឹងត្រូវបានស្តារពេញលេញក្នុងពេលឆាប់ៗនេះ ដែលបង្កលក្ខណៈឱ្យប្រជាជនភៀសសឹកអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងចាប់ផ្តើមជីវភាពធម្មតាឡើងវិញបាន៕ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦
ផ្ដួចផ្ដើមបង្កើតឡើងដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងសម័យកូវីដ-១៩ កាលពីឆ្នាំ២០២១ ឥឡូវនេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថាក.យ.គ. ដែលមានឯកឧត្តម ស សុខា ជាប្រធាន មានអាយុ៥ឆ្នាំហើយ។ នាព្រឹកថ្ងៃទី២ ខែមីនាឆ្នាំ២០២៦ ក.យ.គ. បានរៀបចំពិធីបើកសន្និបាតប្រចាំឆ្នាំ លើកទី៥ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ស សុខា ខណៈពិធីបិទនឹងប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាហៅកាត់ថា ស.ស.យ.ក.។ រយៈពេល៥ឆ្នាំមកនេះ ឯកឧត្តម ស សុខា បានវាយតម្លៃប្រកបដោយក្ដីសោមនស្ស ចំពោះផ្លែផ្កាដែល ក.យ.គ. សម្រេចបានក្រោមមាគ៌ាដឹកនាំរបស់ ស.ស.យ.ក. ជាអាទិ៍ ការរៀបចំរចនាសម្ព័ន្ធនិងថ្នាក់ដឹកនាំ និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានសិក្សាពី ១១៤គ្រឹះស្ថាន នៅឆ្នាំ២០២១ កើនដល់ ១៤៥គ្រឹះស្ថាន នៅឆ្នាំ២០២៥ ខណៈចំនួនសមាជិកបានកើនឡើងពី ២០៤៣នាក់ ដល់ ២ ៦២៨នាក់ នៅឆ្នាំ២០២៥ ដោយមានវិសាលភាពគ្រប់គ្រង និងបណ្ដុះបណ្ដាលសិស្ស និងនិស្សិតតាមគ្រឹះស្ថានសិក្សា សរុបជាង ២សែននាក់។ បើតាមឯកឧត្តម ស សុខា គិតត្រឹមដំណាច់ឆ្នាំ២០២៥ ក.យ.គ. បានផ្សព្វផ្សាយ និងសម្របសម្រួលផ្ដល់អាហារូបករណ៍ដល់យុវជនជាច្រើនពាន់កន្លែង ចុះឈ្មោះសមាជិកក្នុងប្រព័ន្ធ UYFC App ប្រមាណ ៨ម៉ឺននាក់ រៀបចំនិងចូលរួមសកម្មភាពលើកតម្កើងកិត្តិនាមនិងអត្តសញ្ញាណជាតិ ចំនួន៣១១សកម្មភាព មានយុវជនចូលរួមប្រមាណ ១សែននាក់ បណ្ដុះបណ្ដាលនិងអភិវឌ្ឍសមត្ថភាពយុវជនបាន ២៦៣សកម្មភាព មានសិស្សនិងនិស្សិតចូលរួមជាង ៦ម៉ឺននាក់ ចូលរួមជាមួយអាជ្ញាធរ៣៦៩សកម្មភាព មានយុវជនចូលរួមជិត៣ម៉ឺននាក់ និងរៀបចំសកម្មភាពលើកកម្ពស់សុខភាព និងវិស័យកីឡាបាន១១៦សកម្មភាព មានយុវជន សិស្ស និស្សិតចូលរួមជាង ១ម៉ឺន ៦ពាន់នាក់។ សម្រាប់មួយឆ្នាំចុងក្រោយនេះវិញ បើតាមរបាយការណ៍ ឯកឧត្តមសាស្ត្រាចារ្យ សេង ផល្លី ជាអនុប្រធានអចិន្ត្រៃយ៍ ក.យ.គ. ក្នុងឆ្នាំ២០២៥ ក.យ.គ. បានអនុវត្តផែនការសកម្មភាពសម្រេចបានជាង ៨៥% និងថាលទ្ធផលនេះ ជាសក្ខីភាពបង្ហាញអំពីការខិតខំប្រឹងប្រែង និងប្រសិទ្ធភាពនៃការដឹកនាំ ការគ្រប់គ្រង ដោយមានការចូលរួមយ៉ាងសកម្មរបស់យុវជន ដូចជា៖ ការប្រមូលផ្ដុំ និងអភិវឌ្ឍសមត្ថភាពយុវជន ការលើកកម្ពស់សន្តិភាព និងស្មារតីស្នេហាជាតិ ការអភិវឌ្ឍជំនាញឆ្លើយតបទីផ្សារការងារ ការជំរុញសហគ្រិនភាព និងនវានុវត្តន៍ និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពឌីជីថល ដើម្បីការពារយុវជនពីហានិភ័យបទល្មើសបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ។ សូមបញ្ជាក់ថា សន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃនេះ ប្រព្រឹត្តទៅដោយមានបទបង្ហាញលើប្រធានបទសំខាន់ៗ រួមមាន៖ ១. ការលើកកម្ពស់ការយល់ដឹងរបស់យុវជន ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២. យុវជនក្នុងកាតព្វកិច្ចការពារជាតិ រក្សាសន្តិភាព ស្ថិរភាពននយោបាយ និងជំរុញវឌ្ឍនភាពជាតិ ៣. ការចូលរួមរបស់យុវជនក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកបង្ហាញអំពីមនសិការស្នេហាជាតិ ៤. ការលើកកម្ពស់សមត្ថភាពសហគ្រិនភាពរបស់យុវជន និង៥. ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបណ្ដុះគំនិតនវានុវត្តន៍របស់យុវជន។ អង្គសន្និបាតនឹងទទួលបានមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមប្រធានស.ស.យ.ក. ក្នុងពិធីបិទសន្និបាតនៅពេលរសៀល៕
ខេត្តកំពត ៖ អភិបាលខេតកំពតលើកឡើងថា ខេត្តកំពតមានក្រុងពីរ គឺកំពត និងក្រុងបូកគោ ហើយក្រុងទាំងពីនេះ គឺជាបេះដូងរបស់ខេត្ត ពិសេសក្រុងកំពតផ្ទាល់តែម្តង ដែលទាមទាឲ្យអភិបាលក្រុងទាំងពីរបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំរៀបចំ កែលម្អ និងអភិវឌ្ឍឲ្យកាន់តែស្អាតទាកទាញ ហើយធានាដល់ភាពសុខសាន្ត និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្ត។ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច លោកអភិបាលក្រុងកំពតទៅជាអភិបាលក្រុងបូកគោ និងផ្ទេរលោកស្រីអភិបាលក្រុងបូកគោ មកជាអភិបាលក្រុងកំពត នៅថ្ងៃទី២ មីនា ឆ្នាំ២០២៦ នៅសាលសន្និសីទបូកគោ ខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការផ្លាស់ប្តូរ និងផ្ទេរតំណែងពីកន្លែងមួយទៅកន្លែងមួយទៀត គឺជារឿងធម្មតាសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់រដ្ឋ ដើម្បីដោះដូរនូវបទពិសោធ និងរួមគ្នាបន្តការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែល្អប្រសើរ។ យ៉ាងណាមិញ ការផ្ទេភារកិច្ចរបស់លោកអភិបាលក្រុងកំពត និងលោកស្រីអភិបាលក្រុងបូកគោនាពេលនេះ ក៏ដូចគ្នាដែរ ដូច្នេះសូមលោក និងលោកស្រីអភិបាលក្រុងទាំងពីរ ចេះពិភាក្សា សួរនាំគ្នាទៅវិញទៅមក ចំពោះចំណុចណាមួយ ឬការងារណាមួយ ដែលសេសសល់ត្រូវធ្វើបន្ត ឲ្យបានច្បាស់លាស់ ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបញ្ជាក់ថា ខេត្តកំពតមានភូមិសាស្ត្រអំណោយផល ហើយមានក្រុងពីរដែលមានសក្តានុពលខ្លាំងដូចគ្នា ហើយឯកឧត្តមជឿជាក់ថា លោក និងលោកស្រីអភិបាលក្រុងទាំងពីរ នឹងបន្តខិតខំដឹកនាំ រៀបចំ និងអភិវឌ្ឍន៍ក្រុងឲ្យកាន់តែល្អប្រសើរថែមទៀតដើម្បីផ្តល់ជូននូវភាពសុខសាន្ត និងកក់ក្តៅ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកលេង និងស្នាក់នៅក្រុងទាំងពីរ។ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តឲ្យអភិបាលក្រុងទាំងពីរ ត្រូវធ្វើជាមេដឹកនាំគំរូ សម្រាប់មន្ត្រី និងប្រជាជន។ សូមបញ្ជាក់ថា លោកស្រី ងឹន ផលរ័ត្ន ជាអភិបាលក្រុងបូកគោដំបូងគេ បន្ទាប់ពីក្រុងនេះត្រូវបានបង្កើតកាលពីជាង៤ឆ្នាំមុន ខណៈដែលលោក លាង រឿនសុធី បានបម្រើការងារជាអភិបាលក្រុងកំពតគ្រប់ពីរអាណត្តិហើយ៕ដោយ តុង សីហា
ភ្នំពេញ៖ លោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងកំពត ត្រូវបានប្រកាឱ្យចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងបូកគោ នៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៦ស្អែកនេះ ខណៈលោកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូកគោ ត្រូវផ្ទេឱ្យមកកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងកំពតវិញ។ ជាមួយគ្នានេះ លោកស្រី គឹម សុធារី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាល ស្រុកជុំគិរី ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពត។នេះបើយោងតាមអនុក្រឹត្យលេខ១៨២. អនក្រតត ស្តីពី ការផ្ទេរភារកិច្ចមន្ត្រីរាជការ រាជរដ្ឋាភិបាល បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕ ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានលម្អិត៖
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បន្តរាល់សកម្មភាព ខិតខំដោះស្រាយរាល់ទុក្ខលំបាក និងសំណូមពរនានារបស់ពលរដ្ឋ ដោយកុំខ្លាចការនឿយហត់ ដែលនេះគឺជាការឆ្លុះបញ្ចាំងពីការបន្តមរតកនយោបាយដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល ក្នុងការតម្កល់ផលប្រយោជន៍រាស្ត្រជាធំ និងមិនប្រែប្រួលតាំងពីដើមរាងមករហូតដល់បច្ចុប្បន្ន។ ការថ្លែងជំរុញនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីពីធីសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នៃយន្តការចុះមូលដ្ឋានតាមរយៈការរៀបចំវេទិកាសាធារណៈដែលក្នុងឆ្នាំ២០២៥កន្លងទៅ សម្រេចបានរហូតដល់ ២៨៦លើក ព្រមទាំងទទួលបានសំណើ និងសំណូមពរ ចំនួន ១.៩១៥ករណី។ អ្វីដែលជាការកត់សម្គាល់ និងជាក្តីមោទន ក្នុងចំណោមសំណើរនិងសំណូមពរទាំងនោះ គឺបានដោះស្រាយបញ្ចប់ដោយជោគជ័យ ចំនួន ១.១៣៨ករណី ដែលស្មើនឹង ៥៩,៤៣%។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ថា ភាពជោគជ័យនេះគឺជាសក្ខីភាពដ៏រឹងមាំ ដែលបញ្ជាក់ឱ្យឃើញពីសន្ទុះ នៃជំនឿទុកចិត្តយ៉ាងជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃ ក៏បានសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តចំពោះរដ្ឋបាលខេត្តព្រៃវែង ក្រោមការដឹកនាំប្រកបដោយសកម្មភាព និការទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ដែលបានខិតខំជំរុញការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋទូទាំងខេត្ត បានយ៉ាងរលូន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ក្នុងមនោសញ្ចេតនាដ៏កក់ក្តៅ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថាខេត្តព្រៃវវែង ជាខេត្តគំរូនៃស្មារតីសាមគ្គីជាតិ តាមរយៈសកម្មភាពមនុស្សធម៌ដ៏សកម្ម ក្នុងការគាំទ្រដល់យុទ្ធជនជួរមុខ ដែលជាមោទនភាពបំផុត តាមរយៈការកៀរគររៃអង្គាស និងការបង្កើតមូលនិធិសនានា រដ្ឋបាលខេត្តប្រមូលថវិកា បានរហូតទៅដល់ជិត ១លានដុល្លារអាមេរិក ដែលនេះជាតួលេខដ៏ច្រើនលើសលុប ហើយបានឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះវីរៈយុទ្ធជន។ បន្ថែមពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានកោតសរសើរចំពោះយន្តការទទួល និងការយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង ដោយរដ្ឋបាលខេត្ត មិនត្រឹមតែផ្តល់ការឧបត្ថម្ភភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានខិតខំជ្រោមជ្រែងស្វែងរកឱកាសការងារឱ្យធ្វើ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យមានភាពល្អប្រសើរឡើងវិញផងដែរ។ ទន្ទឹមនឹងការបង្ហាញពីសមិទ្ធផលសម្រេចបានរបស់ក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងប្រមុខក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ដោយក្តីមោទនភាពនូវសន្ទុះនៃការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តព្រៃវែង ដែលសម្រេចបានការសាងសង់សាលាមត្តេយ្យស្តង់ដាររហូតដល់ ២១ខ្នង ព្រមទាំងការប្រើប្រាស់ថវិកាមនុស្សធម៌ សរុបជាង ២០ប៊ីលានរៀល។ ឯកឧត្តម បានចាត់ទុកកិច្ចខិតខំប្រឹងប្រែងនេះថាជា ការសាបព្រួសគ្រាប់ពូជនៃបញ្ញាញាណ ចាប់តាំងពីកម្រិតបឋមវ័យ ដើម្បីជាគ្រឹះដ៏រឹងមាំក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព រហូតដល់ពេញវ័យ ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់អភិវឌ្ឍសង្គមជាតិទាំងមូល នាពេលអនាគត។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់យ៉ាងច្បាស់ថា ឆ្នាំនេះ ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងនឹងត្រូវរៀបចំឡើងក្នុងលក្ខណៈសន្សំសំចៃបំផុត ដោយកាត់បន្ថយថវិកាចំនួន ៥០% បើធៀបនឹងឆ្នាំមុន។ ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងស្មារតីយោគយល់ និងសាមគ្គីភាព ខណៈដែលប្រទេសជាតិ កំពុងស្ថិតក្នុងកាលៈទេសៈដ៏មានសារៈសំខាន់ ដែលកងកម្លាំងប្រដាប់អាវុធយើងកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងស្វាហាប់ ហើយបងប្អូនជនភៀសសឹកមួយចំនួន ក៏មិនទាន់បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញនៅឡើយ។ នេះគឺជាការបង្ហាញពីការចេះរំលែកទុក្ខលំបាក និងការតម្កល់ប្រយោជន៍ជាតិជាធំ ជាងការសប្បាយរីករាយផ្ទាល់ខ្លួន។ ពីវេទិកាអធិបតី មុននឹងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បន្តសកម្មភាពផ្សព្វផ្សាយរាល់គោលនយោបាយយុទ្ធសាស្ត្រ និងលទ្ធផលការងារឱ្យដល់មូលដ្ឋាន ព្រមទាំងខិតខំប្រមូល និងដោះស្រាយរាល់សំណើ សំណូមពររបស់ពលរដ្ឋ ឱ្យបានទាន់ពេល ពិសេសត្រូវជំរុញកិច្ចការងារវាស់វែងផ្តល់ប្លង់ដីកម្មសិទ្ធិ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយត្រូវលុបបំបាត់ឱ្យអស់នូវបញ្ហាគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ៕
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៤ពាន់គ្រួសារ នៅក្នុងខេត្តកំពង់ស្ពឺ ។ ក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺពលរដ្ឋពលរដ្ឋ ស្ថិតក្នុងបរិវេណវិទ្យាល័យហ៊ុនសែនចាន់ថ្នាល ភូមិអំពិលផ្អែម...
