ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom)។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកអគ្គនាយករងចំណុះឱ្យក្រសួងមហាផ្ទៃ និងតាមបណ្ដាលស្នងការ រាជធានីខេត្តផងដែរ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
Year: 2026
ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់នៅតាមសាលាជម្រះក្ដី...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ២០២៦, បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា និងកាណាដា និងបានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនង រវាងប្រទេសទាំងពីរជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដា នៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។ ទន្ទឹមនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការជួយគាំទ្រការរៀបចំរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ ព្រមទាំងបានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់របស់កាណាដា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។ ចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់, ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្ដល់ការគាំទ្រ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាណាដា-អាស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA) ដែលគ្រោងនឹងបញ្ចប់ និងចុះហត្ថលេខា នាពេលខាងមុខឆាប់ៗនេះ។ ជាការឆ្លើយតប, សម្ដេចធិបតីបានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា និងបានបង្ហាញជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងបន្តរីកចម្រើនរឹងមាំ និងកាន់តែស៊ីជម្រៅថែមទៀត។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់កាណាដា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងសក្កានុពលក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបានរំលេចអំពីតួនាទី និងបំណងរបស់សហគមន៍ខ្មែរនៅប្រទេសកាណាដា ក្នុងការជួយជំរុញ និងតភ្ជាប់ទំនាក់ទំនងកម្ពុជា-កាណាដាជាពិសេសវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ សម្ដេចធិបតីបានបន្តទៀតថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅប្រទេសកាណាដា ដើម្បីជាស្ពានតភ្ជាប់ និងជួយពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លា ថែមទៀត។ សម្ដេចធិបតីបានគូសបញ្ជាក់អំពីការត្រៀមខ្លួនជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកាណាដា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច, ការពារជាតិ និងសន្តិសុខ, ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕
នារសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកមេបញ្ជាការរង ជានាយសេនាធិការលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំងនាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយសម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលមុខ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ឲ្យដំណើរការទៅបានដោយរលូន ជាពិសេសចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាប ក្មេងទំនើង, គ្រឿងញៀន, ល្បែងស៊ីសង, ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) ព្រមទាំងបទល្មើសៗផ្សេងៗ ស្របតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ការណែនាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕
ភ្នំពេញ ៖ តាមរយៈផ្លូវការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះសារមួយផ្ញើដល់យុវជនយុវនារី ក្រោមចំណងជើងថា “អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាចកុំយកពន្ធនាគារ”។ ជាកិច្ចផ្តើមសំណេរ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា ខ្ញុំផ្ញើសារនេះទៅកាន់ប្អូនៗទាំងអស់គ្នា ដែលជាយុវជន ដ៏មានតម្លៃ និងយុវតី ដ៏មានកិត្តិយស ដែលកំពុងឈរនៅត្រង់ចំណុចរបត់ដ៏សំខាន់នៃជីវិត។ ប្អូនៗជាមនុស្សឆ្លាតវៃ! ប្អូនៗជាមនុស្សរឹងមាំ! ប្អូនៗមានសុបិនដែលកំពុងពុះកញ្ជ្រោលនៅក្នុងចិត្ត ប៉ុន្តែឥឡូវនេះ ប្រហែលជាមានគេ កំពុងនិយាយអូសទាញក្នុងត្រចៀកប្អូនៗថា៖ “ចូលមកជាមួយពួកយើង! ពួកយើងការពារអ្នក! ពួកយើង ជាគ្រួសារតែមួយ! យើងនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សមានតម្លៃម្នាក់។” ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងសំណេរបន្តផ្តើមដោយសំណួរ និងបរិយាយយ៉ាងដូច្នេះថាតើជាពាក្យសម្តីទាំងអស់នោះមែនទេ? វាជាការបោកប្រាស់ ដែលសម្ងំលាក់ខ្លួនក្រោមភាពស្មោះត្រង់ក្លែងក្លាយ។ ក្រុមក្មេងទំនើងទាំងនោះ មិនអាចផ្តល់អំណាចអ្វីឱ្យប្អូនៗបានទេ តែពួកគេមានតែដកអំណាចចេញពីខ្លួនប្អូនៗទៅវិញទេ។ ពួកគេ សន្យាចំពោះរឿងមានបានអ្វីមួយ ប៉ុន្តែអ្វីដែលពួកគេ ផ្តល់គឺជាខ្សែចងទេ។ ពួកគេ បោកប្រាស់អ្នកដោយបង្ហាញថា បានប្រាក់ បានកិត្តិយស និងបានការគាំពារ ប៉ុន្តែការពិតអ្វីដែលពួកគេ ផ្តល់ដល់ប្អូនៗទាំងអស់គ្នានោះ គឺផ្លូវជាផ្លូវទ័លមួយពោរពេញទៅដោយអំពើហិង្សា ការញៀនថ្នាំ ការជាប់ក្នុងសៀវភៅកំណត់ហេតុរបស់នគរបាល និងការសោកស្តាយតែប៉ុណ្ណោះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ចូរប្អូនៗ សាកគិតវាមើលសិន! ការសិក្សាបង្ហាញថា ពេលប្អូនៗ សម្រេចជ្រើសយកវិថីជីវិតបែបនោះ ប្អូនៗនឹងបាត់បង់ឱកាសក្នុងការសិក្សា។ប្អូនៗក៏ត្រូវប្រឈមនឹងការចាប់ខ្លួន រងរបួស ឬអាចមានរឿងរ៉ាវផ្សេងៗទៀត ដែលអាក្រក់ជាងនេះ។ ទោះបីជាប្អូនៗ ចាកចេញពីវាក៏ដោយ ក៏ផលប៉ះពាល់នៅតែបន្តតាមលងបន្លាចប្អូនៗដូចជា៖ពិបាករកការងារធ្វើ ការបាត់បង់ទំនុកចិត្តនិងបញ្ហាសុខភាព ដែលបណ្តាលមកពីសម្ពាធនៃជីវិតតាមចិញ្ចើមផ្លូវទាំងនោះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់បន្តថា តើ “គ្រួសារ” ដែលប្អូនៗបានគិតនោះ អាចជួយប្អូនៗបានមែនទេ? ជាញឹកញយ វាក្លាយទៅជាការដាក់សម្ពាធ ភាពភ័យខ្លាច និងការដើរដល់ផ្លូវទ័លតែប៉ុណ្ណោះ។ មនុស្សជាច្រើន ដែលបានក្លាយជាក្មេងទំនើង រួចហើយ តែងតែនិយាយភាសាដូចៗគ្នាថា ពួកគេ សោកស្តាយនិងចង់ត្រឡប់ក្រោយវិញ។ អ្នកខ្លះ បាត់បង់មិត្តភក្តិ ដោយសារគ្រាប់កាំភ្លើង។ អ្នកខ្លះបាត់បង់អនាគតខ្លួនឯង ដោយសារធ្លាក់ចូលក្នុងបញ្ហាគ្រឿងញៀន ឬដេកក្នុងពន្ធនាគារជាដើម។ ប្អូនៗ មិនគួរធ្លាក់ខ្លួនចូលទៅក្នុងផ្លូវបែបនោះទាល់តែសោះ! ប្អូនៗ កើតមកដើម្បីធ្វើអ្វីៗដែលអស្ចារ្យនិងមានប្រយោជន៍ជាងនេះ។ ក្នុងសំណេរដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចោទជាសំណួរ និងបរិយាយថា តើអ្វីជាអំណាចពិតប្រាកដ? ពេលភ្ញាក់ឡើងរៀងរាល់ព្រឹក ប្អូនៗត្រូវចងចាំថា អនាគតរបស់ប្អូនៗស្ថិតនៅក្នុងដៃប្អូនៗខ្លួនឯង មិនមែននៅក្នុងការបង្គាប់បញ្ជារបស់មេក្រុមក្មេងទំនើងណាម្នាក់នោះទេ។ សំណេរបន្ត ឯកឧត្តមអភិសន្តិបណ្ឌិត បានចោទជាសំណួរ និងបរិយាយបន្តថា តើអ្វីជាកិត្តិយសពិតប្រាកដ? វាកើតចេញពីការកសាងអ្វីដែលមានតម្លៃយូរអង្វែង ដូចជា៖ ការបានបញ្ចប់ការសិក្សាការរៀនយកជំនាញ ការចាប់ផ្តើមអាជីវកម្ម ការបង្កើតស្នាដៃសិល្បៈ ការលេងកីឡា និងការជួយដល់សហគមន៍ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចោទជាសំណួរ និងបកស្រាយបន្តថា តើអ្វីជាគ្រួសារពិតប្រាកដ? គឺមនុស្សដែលលើកស្ទួយប្អូនៗ ឱ្យខ្ពស់ឡើង មានដូចជា៖ ឪពុកម្តាយគ្រូបង្រៀន អ្នកណែនាំ និងមិត្តភក្តិដែលជំរុញប្អូនៗ ឱ្យឈានទៅរកភាពជោគជ័យ មិនមែនរស់នៅក្នុងស្ថានភាពឱ្យតែមានជីវិតរស់នោះទេ។ ក្នុងសំណេរបន្ត ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តទៀតថា ខ្ញុំបានឃើញរឿងរ៉ាវជាច្រើន! មានយុវជនល្អៗជាច្រើន ដែលបានបដិសេធចោលនូវការទទួលរងសម្ពាធទាំងនោះ ហើយពួកគេ បានកសាងជីវិតដ៏អស្ចារ្យ។ អតីតសមាជិកក្រុមក្មេងទំនើង ដែលបានប្តូរជីវិត បានរកឃើញគោលដៅជីវិតថ្មី បង្កើតអាជីវកម្ម ក្លាយជាសិល្បករ អ្នកណែនាំ ថែមទាំងបានក្លាយជាអ្នកជោគជ័យធំៗ ដែលជួយអ្នកដទៃ ឱ្យគេចផុតពីអន្ទាក់ដូចគ្នានោះទៀតផង។ ពួកគេ មិនរង់ចាំការអនុញ្ញាតពីអ្នកណានោះឡើយ ប៉ុន្តែពួកគេ ជ្រើសយកវិន័យ ការអប់រំ និងសកម្មភាពវិជ្ជមានដោយខ្លួនឯង។ ពួកគេបានជ្រើសរើសនៅជុំវិញខ្លួនដោយមនុស្សដែលមានគោលដៅក្នុងជីវិត មិនមែនមនុស្សដែលរស់ដោយគ្មានទិសដៅឡើយ។ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្អូនៗ ក៏អាចក្លាយជាមនុស្សល្អ ដូចពួកគេទាំងនោះបានដែរ! ឥឡូវនេះ ពិភពលោក ពោរពេញទៅដោយឱកាសសម្រាប់អ្នកដែលមានថាមពល និងសក្តានុពលដូចប្អូនៗ។ សូមចូលរួមជាមួយក្រុមកីឡាករកីឡាការិនី កម្មវិធីក្រៅម៉ោងសិក្សា ការបណ្តុះបណ្តាលការងារ តន្ត្រី បច្ចេកវិទ្យា ជំនាញវិជ្ជាជីវៈ … ដែលធ្វើឱ្យប្អូនៗ មានកម្លាំងចិត្ត។ ត្រូវបដិសេធរាល់អន្ទាក់អូសទាញទាំងឡាយ និងត្រូវកសាងបុគ្គលិកលក្ខណៈដ៏រឹងមាំសម្រាប់ខ្លួនឯង។ ជាបន្ត ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ញើសារជូនចំពោះយុវជនទាំងអស់! ជោគវាសនារបស់ប្អូនៗមិនមែនស្ថិតលើការកំណត់របស់ក្រុមក្មេងទំនើងនោះទេ។ វាជារឿងជីវិតផ្ទាល់របស់ប្អូនៗ។ ដូច្នេះប្អូនៗ ត្រូវសរសេរវាសនាជីវិតដោយខ្លួនឯង ដោយភាពក្លាហាន។ ត្រូវដើរចេញពីសម្ពាធទាំងនោះ។ និយាយជាមួយនរណាម្នាក់ដែលប្អូនៗ ទុកចិត្តដូចជា៖ ឪពុកម្តាយ អ្នកជួយប្រឹក្សា ឬគ្រូបង្វឹកជាដើម។ ចូលរួមសកម្មភាពវិជ្ជមាន ចាប់ពីថ្ងៃនេះតទៅ។ សូមបង្កើតជំនាញ ចាប់យកតាមគោលដៅ និងការពារភាពសុខសាន្ត និងអនាគតរបស់ប្អូនៗ។ ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តថា ប្អូនៗ មិនមែននៅឯកោនោះទេ! ប្អូនៗ ជាមនុស្សមានតម្លៃ។ ផ្លូវមិនត្រូវបានបិទសម្រាប់ប្អូនៗនោះទេ ពោលគឺមានតែការសម្រេចចិត្តរបស់ប្អូនៗ នៅថ្ងៃនេះប៉ុណ្ណោះ ដែលអាចកំណត់អនាគតរបស់ប្អូនៗបាន។ ជាបន្ត ឯកឧត្តម បានបន្តទៀយថា ចូរប្អូនៗ ក្រោកឈរឡើង! ត្រូវជ្រើសយកសេរីភាព! ជ្រើសរើសយកភាពរីកចម្រើន! ជ្រើសយកមរតកដែលកូនៗជំនាន់ក្រោយរបស់ប្អូនៗ នឹងមានមោទនភាព មិនមែនមរតកដែលធ្វើឱ្យពួកគេ ខ្លាចនោះទេ។ សូមចាំថា ជីវិតក្នុងក្រុមក្មេងទំនើងបញ្ចប់ដោយភាពងងឹត។ សំណួរ និងការបរិយាយចុងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា តើជីវិតពិតរបស់ប្អូនៗ យ៉ាងណាវិញ? វាអាចភ្លឺបំផុតដល់ថ្នាក់បំភ្លឺសហគមន៍ទាំងមូលបានទៀតផង។ ប្អូនៗមានអំណាច។ ចូរប្រើវាដោយគតិបណ្ឌិត។ ពិភពលោកកំពុងរង់ចាំមើលរឿងដ៏អស្ចារ្យ ដែលប្អូនៗនឹងធ្វើ។ តស់! យើងមកសាងអនាគតជាមួយគ្នា តាមផ្លូវដ៏ត្រឹមត្រូវ!!
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ព្រមទាំងមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ចំណុះរាជធានី ចូលគោរពជូនពរ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
ក្រុមហ៊ុន China Communications Construction Company (CCCC) គឺជាក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសចិន ក្នុងវិស័យវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះមានឯកទេសខ្ពស់លើការសិក្សា ប្លង់រចនា និងការសាងសង់ស្មុគស្មាញ រួមមាន៖ ផ្លូវថ្នល់ ស្ពាន កំពង់ផែទឹកជ្រៅ និងផ្លូវរថភ្លើងល្បឿនលឿន។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១០ មេសា ២០២៦
នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងគណៈប្រតិភូវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីឯកឧត្តម សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងគណៈប្រតិភូអមដំណើរ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ រួចមក ឯកឧត្តម បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅមណ្ឌបព្រះបរមរូប ដែលទទួលស្វាគមន៍ដោយ ឯកឧត្តមកុល ប៊ុនលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម គឺជាការបន្តអនុវត្តនូវខ្លឹមសារ ដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរគណៈប្រតិភូរវាងគណបក្សទាំងពីរ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីជាប្រយោជន៍សម្រាប់គណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ ក៏នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជា ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិវត្តកម្មឌីជីថល អប់រំ និងទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ បាននឹងកំពុងពង្រឹង និងពង្រីកលើគ្រប់កម្រិត៕
នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដោយលោក លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ បានធ្វើបដិសណ្ឋារកិច្ច គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម...
នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសាឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន និងរក្សាបាននូវភាពជាដៃគូសហប្រតិបត្តិការយ៉ាងល្អប្រសើរ។ បន្ថែមលើនេះ, លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពនៃអាជីវកម្ម និងផែនការសកម្មភាពរបស់ក្រុមហ៊ុន ដែលកំពុងផ្តោតលើការផ្សារភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។លោកក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍ ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការបន្តពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និង បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់ និងការរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។ សម្តេចធិបតីក៏បានជម្រាបជូនអំពីការដាក់ឱ្យដំណើរការជាផ្លូវការនូវ «អាកាសយានដ្ឋានអន្តរជាតិតេជោ» ហើយរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងស្ថាប័នពាក់ព័ន្ធ ពិភាក្សាជាមួយក្រុមហ៊ុន និងវិស័យឯកជន ដើម្បីស្វែងរកមធ្យោបាយថ្មីៗ សំដៅជំរុញសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។សម្តេចធិបតីបានសង្កត់ធ្ងន់ថា គោលបំណងចម្បងរបស់កម្ពុជា គឺការពង្រីកជើងហោះហើរត្រង់មកកម្ពុជា ពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក។ មុននឹងបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ និងអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុនឱ្យកាន់តែជោគជ័យបន្ថែមទៀត៕
