ខេត្តកំពត ៖ អភិបាលខេតកំពតលើកឡើងថា ខេត្តកំពតមានក្រុងពីរ គឺកំពត និងក្រុងបូកគោ ហើយក្រុងទាំងពីនេះ គឺជាបេះដូងរបស់ខេត្ត ពិសេសក្រុងកំពតផ្ទាល់តែម្តង ដែលទាមទាឲ្យអភិបាលក្រុងទាំងពីរបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំរៀបចំ កែលម្អ និងអភិវឌ្ឍឲ្យកាន់តែស្អាតទាកទាញ ហើយធានាដល់ភាពសុខសាន្ត និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្ត។ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច លោកអភិបាលក្រុងកំពតទៅជាអភិបាលក្រុងបូកគោ និងផ្ទេរលោកស្រីអភិបាលក្រុងបូកគោ មកជាអភិបាលក្រុងកំពត នៅថ្ងៃទី២ មីនា ឆ្នាំ២០២៦ នៅសាលសន្និសីទបូកគោ ខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការផ្លាស់ប្តូរ និងផ្ទេរតំណែងពីកន្លែងមួយទៅកន្លែងមួយទៀត គឺជារឿងធម្មតាសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់រដ្ឋ ដើម្បីដោះដូរនូវបទពិសោធ និងរួមគ្នាបន្តការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែល្អប្រសើរ។ យ៉ាងណាមិញ ការផ្ទេភារកិច្ចរបស់លោកអភិបាលក្រុងកំពត និងលោកស្រីអភិបាលក្រុងបូកគោនាពេលនេះ ក៏ដូចគ្នាដែរ ដូច្នេះសូមលោក និងលោកស្រីអភិបាលក្រុងទាំងពីរ ចេះពិភាក្សា សួរនាំគ្នាទៅវិញទៅមក ចំពោះចំណុចណាមួយ ឬការងារណាមួយ ដែលសេសសល់ត្រូវធ្វើបន្ត ឲ្យបានច្បាស់លាស់ ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបញ្ជាក់ថា ខេត្តកំពតមានភូមិសាស្ត្រអំណោយផល ហើយមានក្រុងពីរដែលមានសក្តានុពលខ្លាំងដូចគ្នា ហើយឯកឧត្តមជឿជាក់ថា លោក និងលោកស្រីអភិបាលក្រុងទាំងពីរ នឹងបន្តខិតខំដឹកនាំ រៀបចំ និងអភិវឌ្ឍន៍ក្រុងឲ្យកាន់តែល្អប្រសើរថែមទៀតដើម្បីផ្តល់ជូននូវភាពសុខសាន្ត និងកក់ក្តៅ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកលេង និងស្នាក់នៅក្រុងទាំងពីរ។ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តឲ្យអភិបាលក្រុងទាំងពីរ ត្រូវធ្វើជាមេដឹកនាំគំរូ សម្រាប់មន្ត្រី និងប្រជាជន។ សូមបញ្ជាក់ថា លោកស្រី ងឹន ផលរ័ត្ន ជាអភិបាលក្រុងបូកគោដំបូងគេ បន្ទាប់ពីក្រុងនេះត្រូវបានបង្កើតកាលពីជាង៤ឆ្នាំមុន ខណៈដែលលោក លាង រឿនសុធី បានបម្រើការងារជាអភិបាលក្រុងកំពតគ្រប់ពីរអាណត្តិហើយ៕ដោយ តុង សីហា
ព័ត៌មានសង្គម
ភ្នំពេញ៖ លោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងកំពត ត្រូវបានប្រកាឱ្យចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងបូកគោ នៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៦ស្អែកនេះ ខណៈលោកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូកគោ ត្រូវផ្ទេឱ្យមកកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងកំពតវិញ។ ជាមួយគ្នានេះ លោកស្រី គឹម សុធារី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាល ស្រុកជុំគិរី ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពត។នេះបើយោងតាមអនុក្រឹត្យលេខ១៨២. អនក្រតត ស្តីពី ការផ្ទេរភារកិច្ចមន្ត្រីរាជការ រាជរដ្ឋាភិបាល បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕ ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានលម្អិត៖
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៤ពាន់គ្រួសារ នៅក្នុងខេត្តកំពង់ស្ពឺ ។ ក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺពលរដ្ឋពលរដ្ឋ ស្ថិតក្នុងបរិវេណវិទ្យាល័យហ៊ុនសែនចាន់ថ្នាល ភូមិអំពិលផ្អែម...
នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី ហួរ ខេមរិន្ទ ជំនួយការ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលមានប្រពន្ធទើបសម្រាលកូនកំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកាល់ម៉ែត។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលបានចូលរួមពី លោកមេបញ្ជាការរង ទទួលជំនាញ នាយ-នាយរង នៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៤៦០,០០០រៀល, ទឹកសុទ្ធ ០៤កេស, មីជាតិ០១កេស ជាអំណោយសួរសុខទុក្ខផងដែរ៕
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៣:០៥នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តតំបន់អានសេះ ក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត...
បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះបាននិងកំពុងសម្របសម្រួលរៀបចំបណ្ណក្រីក្រ ជូនប្រជាពលរដ្ឋដែលជាជនភៀសសឹក កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល ដើម្បីប្រជាពលរដ្ឋភៀសសឹកទទួលបានអត្ថប្រយោជន៍ និងការគាំពារទៅលើជីវភាព ព្រមទាំងសម្រាលបន្ទុកបន្ថែមទៀត។ តាមការឱ្យដឹងពីអាជ្ញាធរដែនដី មានប្រជាពលរដ្ឋភៀសសឹកប្រមាណ ៣ ០០០គ្រួសារ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពនេះ ដែលភាគច្រើនគឺជាប្រជាជនក្រីក្រ ដែលរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ហើយដែលផ្ទះរបស់ពួកគាត់ត្រូវបានបំផ្លាញ និងផ្នែកខ្លះនៃភូមិ ត្រូវបានទាហានឈ្លានពានថៃ រាយលួសបន្លា និងដាក់ទូកុងតឺន័របិទផ្លូវមិនឱ្យចូលលំនៅឋាន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ នៅមានពលរដ្ឋភៀសសឹកចំនួន ៦៥១៧៤នាក់ ក្នុងនោះមានស្រី្ត ៣៤ ៣៨៨នាក់ និងកុមារ ២១ ៧៩៣នាក់ ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ បន្ទាប់ពីកងកម្លាំងថៃកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ក្នុងដែនអធិបតេយ្យកម្ពុជាដែលខ្លួនបានកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សូមបញ្ជាក់ថា នៅក្នុងចំណុចមួយចំនួននៃបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នា ជាពិសេសក្នុងចំនុចទី ៤ ដែលបានចែងថា “ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន”។ -AKP –
បន្ទាយមានជ័យ៖លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំបណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចុះទៅពិនិត្យមើលដោយផ្ទាល់ សកម្មភាពរំលោភបំពានរបស់កងកម្លាំងថៃ នៅតំបន់បឹងត្រកួន និងទស្សនកិច្ច និងពិនិត្យមើលស្ថានភាពជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តកណ្តោល...
យោងតាមរបាយការណ៍សមត្ថកិច្ច កាលពីវេលាម៉ោង ២១ និង៤០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦មានករណីហិង្សា បង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម មានគ្នាប្រមាណ១០នាក់ បានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសស្រាលទាំងសងខាង និងធ្វើឲ្យខូចខាតសម្ភារៈមួយចំនួនក្នុងក្លឹប ខណៈពេលដែលភាគីទាំងសងខាងចូលលេងកម្សាន្តនៅក្នុងក្លឹប និងភោជនីយដ្ឋាន រ៉ូលលើ ចំណុចផ្លូវលេខ២៨៧ កែងនិងផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក ចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនបានក្មេងទំនើងទាំងសងខាងចំនួន០៤នាក់ រួមមាន៖ ១-ឈ្មោះ ទាងលឹម ច័ន្ទនា ភេទប្រុស អាយុ១៧ឆ្នាំ, ២-ឈ្មោះម៉េងហេង ចាន់ត្រា ភេទប្រុសអាយុ១៧ឆ្នាំ, ៣-ឈ្មោះ ឃុន ទី ភេទប្រុស អាយុ១៨ឆ្នាំ, ៤-ឈ្មោះឡុង ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៤នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាវាយគ្នាទៅវិញទៅមកដូចការរៀបរាប់ខាងលើ ប្រាកដមែន។ ក្មេងទំនើងទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕
រាជរដ្ឋាភិបាល ក្រសួងជំនាញ ក្រុមការងារពាក់ព័ន្ធ ក៏ដូចជាប្រជាជនកម្ពុជា គឺបានចងចាំ និងដឹងគុណយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ចំពោះវីរភាពរបស់វីរយុទ្ធជនយើង ដែលបានតស៊ូ លះបង់អាយុជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ហើយបានសរបញ្ជាក់ច្បាស់អំពីឆន្ទៈមនសិការស្នេហាជាតិយ៉ាងមុះមុតបំផុត។ ឈរលើស្មារតីនេះ លោកជំទាវបណ្ឌិត ក្នុងនាមតំណាងដោយផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តចុះដោយផ្ទាល់តាំងពីពិធីបុណ្យសពវីរយុទ្ធជនពលី ហើយក៏បានសាកសួរជាមួយសមាជិកក្រុមគ្រួសារ សាត់ញាតិវីរយុទ្ធជនពលី ដើម្បីស្វែងយល់អំពីតម្រូវការចាំបាច់...
នារសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ និងពង្រឹងការងារជំនាញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង...
