រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯកវ៉ាន់ ថង កងម៉ានី (VANTHONG KONGMANY) រដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្នុងជំនួបទ្វេភាគី នៅសាលទទួលភ្ញៀវ អន្តរជាតិនៃទីស្តីការក្រសួងមហាផ្ទៃ។
admin
ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីលួចរថយន្ត និងផ្លាកលេខរថយន្ត នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ីសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសចំនួន៦ករណីរួចមកហើយរួមមាន៖ ១- លួច រថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ APO.K66 នៅចំណុច អគារខុនដូរONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣-០៥-២០២៦ វេលាម៉ោង២៣៖៣០នាទីយប់។ ២- លួច រថយន្តម៉ាក LEXUS LM350 ពណ៌ខ្មៅ ពាក់ស្លាកលេខ H.Z.8998 នៅចំណុច អគារខុនដូរ ONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥.៥.២០២៦វេលាម៉ោង២៣៖៤៤ នាទីយប់។ ជនរងគ្រោះ (មិនស្គាល់អត្តសញ្ញា) បានដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។ ៣- លួច រថយន្តម៉ាក GAC NG8 ពណ៌សរ ពាក់ស្លាកលេខ 2CI-3521 នៅចំណុច បុរី ប៉េងហួតគម្រោងអេកូសាន់រ៉ាយ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភំពេញ កាលពីថ្ងៃទី០៥.០៥.២០២៦ វេលាម៉ោង០០៖០០នាទីយប់។ ៤- លួច ផ្លាកលេខរថយន្តលេខភ្នំពេញ២M-២១៤៩ នៅចំណុចមុខឃ្លាំងក្នុងបរិវេណបុរីមង្គល់ថ្មីភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង កាល ពីថ្ងៃទី០៧.០៥.២០២៦ វេលាម៉ោង០៨៖៣០នាទី។ ៥- លួច ផ្លាកលេខរថយន្តលេខភ្នំពេញ ២W-៤០១៦ នៅចំណុចមុខផ្ទះលេខ៤៩៧ ផ្លូវលំ ភូមិកោះតេជោ២ សង្កាត់គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីថ្ងៃទី០៦.០៥.២០២៦ វេលាម៉ោង២០៖៣០នាទី។ ៦- លួច ផ្លាកលេខរថយន្តលេខភ្នំពេញ២CH-៦៣០០ នៅចំណុចមុភូមិលេខ៦ សង្កាត់កំពង់លាវក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីថ្ងៃទី០៦.០៥.២០២៦ វេ លាម៉ោង១០៖០០នាទី។ ជនរងគ្រោះស៊ុយ ឌីណា ភេទប្រុស អាយុ៣៨ ជនជាតិខ្មែរ។ លោកវរសេនីយ៍ទោ ម៉ម សាវន បានឲ្យដឹងទៀតថា ជនសង្ស័យ ទី១-ជនសង្ស័យឈ្មោះ FEI YIYUAN ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ ។ ទី២-ឈ្មោះ XUE XITAO ភេទប្រុសជនជាតិចិន មុខរបរ មិនពិតប្រាកដ។ និងទី៣-ឈ្មោះ QIAN XIQIANG ភេទប្រុស ជនជាតិចិនមុខរបរ មិនពិត ប្រាកដ ទាំង០៣នាក់ ស្នាក់ នៅបន្ទប់ជួល អាគារ BAI LY...
ពោធិ៍សាត់៖ ក្រោមស្មារតីបម្រើប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ នាល្ងាចថ្ងៃទី១២ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់អមដំណើរដោយ លោក ហេង សុភាណា អភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះដោះស្រាយបញ្ចប់ដោយជោគជ័យ នូវទំនាស់ផ្លូវច្រកចេញចូលដ៏រ៉ាំរ៉ៃ ជាង២០ឆ្នាំ ស្ថិតក្នុងភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ។ គួរបញ្ជាក់ថា ការចុះដោះស្រាយនេះ ត្រូវបានធ្វើឡើងសូម្បីតែក្នុងម៉ោងសម្រាកពីការងាររដ្ឋបាលដើម្បីធានាថាទុក្ខកង្វល់របស់ពលរដ្ឋត្រូវបានដោះស្រាយទាន់ពេលវេលា។ ទំនាស់ផ្លូវចេញចូលនេះ បានអូសបន្លាយពេលប្រមាណ២៦ឆ្នាំមកហើយ ដោយឆ្លងកាត់ជំនាន់អភិបាលស្រុកដល់ទៅ៣ជំនាន់ ប៉ុន្តែទើបតែទទួលបានផ្លែផ្កានៅថ្ងៃនេះ។ ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ និងសម្របសម្រួលជាមួយភាគីទាំងសងខាង ឯកឧត្តម ខូយ រីដាបានមានប្រសាសន៍ថា ជម្លោះមិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិ ពេលវេលា និងសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាជា “ឃាតករលាក់មុខ” ដែលបំផ្លាញសេចក្តីសុខក្នុងគ្រួសារ និងសហគមន៍ទៀតផង។ សម្រាប់យន្តការ “ឈ្នះ-ឈ្នះ” និងការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដែលផ្អែកលើការយោគយល់ និងការសណ្តោសប្រណី គឺជាជម្រើសដ៏ល្អបំផុត។ ឯកឧត្តមសូមឱ្យបងប្អូនប្រជាពលរដ្ឋ មានការយោគយល់អធ្យាស្រ័យឱ្យគ្នា ព្រោះមួយជីវិតនេះគ្មាននរណាយកអ្វីទៅតាមបាននោះទេ បងប្អូនត្រូវចេះសណ្តោសប្រណី ស្រលាញ់គ្នា ក្នុងនាមក្រុមគ្រួសារតែមួយ រស់ក្រោមដំបូលសុខសន្តិភាពតែមួយ និងក្នុងនាមជាអ្នកភូមិផងរបងតែមួយ។ តាមរយៈការសម្របសម្រួលដោយសន្តិវិធី ភាគីប្រជាពលរដ្ឋទាំងសងខាង បានស្ម័គ្រចិត្តយល់ព្រមបញ្ចប់ទំនាស់ ដោយកាត់ចំណែកដីដែលខ្លួនកាន់កាប់មួយផ្នែក ដើម្បីបើកផ្លូវចេញចូលឱ្យបានធំទូលាយ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម។ ជាមួយគ្នានោះ ដើម្បីផ្តល់ជាកម្លាំងចិត្ត និងបញ្ចប់បញ្ហាជាស្ថាពរ ឯកឧត្តមអភិបាលខេត្ត រួមជាមួយរដ្ឋបាលស្រុក ក៏បានចូលរួមបដិភាគថវិកាផ្ទាល់ខ្លួន សម្រាប់ជួយសម្រួលការងារត្រួតត្រាយសាងសង់របងថ្មី និងផ្លូវ ជូនពលរដ្ឋឱ្យបានសមរម្យផងដែរ។ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញ ឱ្យធ្វើការវាស់វែងកំណត់ព្រំដីឱ្យបានច្បាស់លាស់ ដើម្បីត្រៀមចេញប្លង់កម្មសិទ្ធិស្របច្បាប់ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ។ បន្ថែមពីនោះ ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលប្លង់ដីរួចរាល់ លោកនឹងចុះមកប្រគល់ប្លង់កម្មសិទ្ធិនេះដោយផ្ទាល់ដៃ ដើម្បីផ្តល់ភាពកក់ក្តៅ និងធានានូវសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់និងគ្មានការតវ៉ានៅថ្ងៃក្រោយ។ តំណាងប្រជាពលរដ្ឋដែលជាភាគីជម្លោះ បានសម្តែងនូវក្តីរំភើបរីករាយជាពន់ពេក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខូយ រីដា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចុះមកសម្របសម្រួលដោយផ្ទាល់ដល់មូលដ្ឋាន។ បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា៖ «ពួកយើងពិតជាអរគុណដល់ឯកឧត្តមអភិបាលខេត្ត ខ្លាំងណាស់ ដែលឯកឧត្តមមិនប្រកាន់ម៉ោងពេលការងារ ចុះមកជួយជម្រះមន្ទិល និងដោះស្រាយបញ្ហាដែលជាប់គាំងរាប់សិបឆ្នាំមកនេះ។ បើគ្មានការសណ្តោសប្រណី និងការសម្របសម្រួលប្រកបដោយមេត្តាធម៌របស់លោកទេ ពួកយើងប្រហែលជាត្រូវខាតបង់ទាំងពេលវេលា ថវិកាក្តីក្តាំ និងប៉ះពាល់ដល់សុខភាពផ្លូវចិត្តបន្តទៀតមិនខាន»៕ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ទទួលជួបលោក NOBUYA KATO អគ្គនាយករង នៃសម្ព័ន្ធក្រុមហ៊ុន JTI សកល និងសហការី
ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទួលជួបលោក NOBUYA KATO អគ្គនាយករង នៃសម្ព័ន្ធក្រុមហ៊ុន JTI សកល និងសហការី ក្នុងជំនួបសម្តែងការគួរសម នៅសាលទទួលភ្ញៀវអន្តរជាតិ...
(ភ្នំពេញ)៖ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ តែ ខាជូ បានទទួលមរណភាពនៅវេលាម៉ោង ៧:៣៦នាទីយប់ ថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៧ឆ្នាំ...
ជនសង្ស័យចំនួន០៦នាក់ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចុះបង្រ្កាប និងឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៧និង១០នាទី ថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២៦នៅចំណុច ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមសថ្លាចំនួន ០៤កញ្ចប់, ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងចំនួន០១គ្រឿង, ដាវសាម៉ូរៃ ចំនួន ០២ដើម, កញ្ចប់ពណ៍ស (Ferrari) ចំនួន០១ (សង្ស័យជាសារធាតុញៀន), ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។ ជនសង្ស័យទាំង០៦នាក់ រួមមាន ៖ ១.ឈ្មោះ កួច តង ភេទប្រុស អាយុ ២៥ ឆ្នាំ, ២.ឈ្មោះ តាំងហេង ភេទ ប្រុស អាយុ ១៨ឆ្នាំ, ៣.ឈ្មោះ ជឿង យ៉ាងម៉ី ភេទ ប្រុស អាយុ ២១ឆ្នាំ, ៤.ឈ្មោះ ឡុងសម្បត្តិ ភេទប្រុស អាយុ ១១៨ឆ្នាំ, ៥.ឈ្មោះ លី ហួរ ភេទប្រុស អាយុ ២១ឆ្នាំ, ៦. ឈ្មោះ លី យីភេទប្រុស អាយុ ៣០ឆ្នាំ។ ជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕
(កំពត)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត...
(ភ្នំពេញ)៖ ក្នុងបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ចំនួន២៣រូបក្នុងនោះក៏មានឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្រសួងមហាផ្ទៃម្នាក់ដែរ។...
ក្មេងទំនើង៤នាក់ក្នុងចំណោមនោះ៣នាក់ជាប្រុសក្លែងជាស្រី ដែលជិះម៉ូតូបង្កភាពអនាធិបតេយ្យ តាមផ្លូវសាធារណៈបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ថ្មីៗនេះ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ករណីក្មេងទំនើង៤នាក់ជិះម៉ូតូ២គ្រឿងបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈនោះភា្លម។ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៣:៣០នាទីយប់អធ្រាត្រ កម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ នៅចំណុចស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ...
នាឱកាសនោះ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand R. Marcos Jr) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន...
