(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៥.០១.២០២៦ បានដាក់ពាក្យបណ្តឹងទៅកាន់ ឧត្តមស្នងការ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ។ដោយទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជន របស់ប្រជាពលរដ្ឋកម្ពុជា ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចយកទ្រព្យសម្បត្តិ និងការបណ្តេញចេញដោយបង្ខំ ពីកងកម្លាំងយោធាថៃ៕
ព័ត៌មានជាតិ
ពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ បន្ដសម្រុកចូលមកស្រុកកំណើត ក្នុងប្រទេសកម្ពុជាវិញ។ សម្រាប់ច្រកទ្វារអន្ដរជាតិព្រំ ខេត្ដប៉ៃលិន និងបានឡែម ខេត្ដបាត់ដំបង ជាប់ខេត្ដច័ន្ទបុរី ថៃ កំពុងកកកុញដោយពលករខ្មែរ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ។ សេចក្ដីរាយការណ៍ពីកាសែតថៃ បានឲ្យដឹងនៅមុននេះថា ពលករខ្មែរកំពុងកកស្ទះនៅច្រកទ្វារចាន់បុរី...
ឆ្នាំនេះ តំបន់ខ្លះមិនសូវសម្បូរទឹកភ្លៀងហើយ នៅជួបកូនរដូវប្រាំងទៀត។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កូនរដូវប្រាំងនឹងចាប់ផ្ដើមអូសបន្លាយពីស្អែកនេះទៅហើយ។ កូនរដូវប្រាំងឆ្នាំ២០២៥ រយៈពេលប្រមាណ ១ខែ គឺចាប់ផ្ដើមពីទី២២ ខែកក្កដា ដល់ថ្ងៃទី១០ខែសីហា។ ក្នុងរយៈពេលនេះ បរិមាណទឹកភ្លៀងនឹងថយចុះ ដែលក្រសួងបង្ហាញការព្រួយបារម្ភ ហើយក្រើនរំលឹកឲ្យប្រជាកសិករប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។...
បន្ទាប់បើកកាណុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុករវាងកងទ័ពកម្ពុជា និងថៃនៅតាមបន្ទាត់ព្រំដែនអស់រយៈពេលជិត ១សប្ដាហ៍ ពោលគឺចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឥឡូវកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខណ្ឌមួយ ត្រូវបានអនុវត្ដចាប់ពីពាក់កណ្ដាលយប់រំលងអាទ្រាត្រឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ នេះមានន័យថាសង្គ្រាម ត្រូវបានបិទបញ្ចប់ទាំងស្រុង ហើយឬនៅ? ចម្លើយ គឺមិនទាន់បញ្ចប់ទាំងស្រុងនោះទេ។ ប៉ុន្ដែបទឈប់បាញ់បន្ទាន់ដោយឥតលក្ខណៈនេះ គឺជំហ៊ានដ៏មានសារសំខាន់មួយ...
