សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារនាព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ ជាមួយនឹងសមិទ្ធផលដ៏ល្អប្រសើរនេះ សូមអបអរសាទរចំពោះក្មួយៗជ័យលាភីសិស្សនិទ្ទេស A សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាជ័យលាភីសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ទាំងអស់ក្នុងឆ្នាំ២០២៥។ លទ្ធផលសិស្សនិទ្ទេសA សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងជ័យលាភីសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈថ្ងៃនេះ គឺជានិមិត្តរូបនៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនផ្ទាល់ ពីការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូនិងបុគ្គលិកសិក្សា និងជាពិសេសការជួយគាំទ្ររបស់ឪពុកម្តាយ-អាណាព្យាបាលទៅលើការសិក្សារបស់សិស្សានុសិស្ស និងរហូតទទួលបានជោគជ័យ។ លទ្ធផលកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២៥ មានការប្រែប្រួលរីកចម្រើនគួឱ្យកត់សម្គាល់។ នៅឆ្នាំ ២០១៤ ការប្រឡងលើកទី១ និងលើក ទី២ មានបេក្ខជនទទួលបានជ័យលាភីនិទ្ទេស A មានតែចំនួន ១១នាក់តែប៉ុណ្ណោះ។រហូតដល់ឆ្នាំ២០២៥នេះ ចំនួនបេក្ខជនប្រឡងជាប់ និងបេក្ខជនទទួលបាននិទ្ទេស A បានកើនឡើងជាបន្តបន្ទាប់ បេក្ខជនប្រឡងជាប់បានកើនដល់ ៨៤,៥៦% និងមានបេក្ខជន ទទួលបាននិទ្ទេស A មានចំនួន ៣.០២០នាក់។ រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី១០ កុម្ភៈ ២០២៦
ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែងការគួរសម...
ភ្នំពេញ៖ ទទួលការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តូ ឡឹម បាន ដឹក នាំគណៈ ប្រតិភូ ជាន់ ខ្ពស់ វៀត ណាម មក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ ការទូតដែលមានអត្ថន័យសារៈសំខាន់ជាពិសេស និងលក្ខណៈយុទ្ធសាស្ត្រ សម្រាប់ទំនាក់ ទំនង កម្ពុជា–វៀតណាម ដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋាន មតិក្នុងតំបន់ និងអន្តរជាតិ។ វៀតណាមតែងតែចាត់ទុកទំនាក់ទំនងវៀតណាម-កម្ពុជា ស្ថិតក្នុងទីតាំង ដ៏សំ ខាន់ ជា អាទិភាព។ មហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនីស្តវៀតណាម បានកំណត់យ៉ាងច្បាស់ នូវ មាគ៌ាការបរទេសពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ។ វៀត ណាម ម្ចាស់ការ និងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ ដែលគម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវសុខុមាលភាព និងជិវិតដ៏ត្រចះត្រចង់។ គម្រោងនេះ ក៏ជួយបណ្តុះបណ្តាលបន្ថែមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក...
នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ដែលទើបចូលទៅរស់នៅផ្ទះ ជាអំណោយថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងបានអញ្ជើញចុះពិនិត្យអណ្តូងទឹកចំនួន...
នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន(Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសាមគ្គីភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីឡាវអញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំកំពូលគណបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, នាយករដ្ឋមន្រ្តីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងក្នុងគ្រប់កម្រិតនាពេលកន្លងមក ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងបានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តធ្វើការឱ្យបានជិតស្និទ្ធដើម្បីសម្រេចបានលទ្ធផលជាក់ស្តែង ជូនប្រជាជននៃប្រទេសទាំងពីរ។ ឆ្នាំ២០២៦ នេះ គឺជាឆ្នាំពិសេស នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ, ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពរួមគ្នារៀបចំសកម្មភាពឱ្យបានច្រើនជំរុញការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីអបអរសាទរឆ្នាំដ៏សំខាន់នេះ។ ជាក់ស្ដែង, ការអញ្ជើញធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីតអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ នាឱកាសនេះ ក៏ដូចជាគម្រោងយាងបំពេញព្រះរាជទស្សកិច្ចផ្លូវរដ្ឋទៅកាន់រដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ គឺជាសក្ខីភាពជាក់ស្ដែងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងនយោបាយ ការទូតរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសលើ៖ នយោបាយ-ការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, ធនាគារ, កសិកម្ម, ថាមពល, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, កិច្ចការព្រំដែន, ការពារជាតិ និងសន្តិសុខ, ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាអំពីការពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំដៅសម្រួលដល់ការដឹកជញ្ជូនទំនិញទៅវិញទៅមក។ ក្នុងន័យនេះ, កម្ពុជាអាចដឹកជញ្ជូនផលិតផលកសិកម្ម ទៅកាន់ប្រទេសទីបី ដោយឆ្លងកាត់ប្រទេសឡាវ ឯប្រទេសឡាវក៏អាចចាត់ទុកកម្ពុជាជាច្រកផ្លូវដឹកជញ្ជូនទំនិញពីប្រទសឡាវ ទីកាន់ទីផ្សារអន្តរជាតិ ដោយឆ្លងកាត់កម្ពុជានិង ប្រើប្រាស់ផែសមុទ្រកម្ពុជា ស្របតាមយុទ្ធសាស្ត្រប្រែក្លាយប្រទេសឡាវពីប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រ (landlocked) ទៅជាប្រទេសដែលមានការតភ្ជាប់ (land-linked)។មេដឹកនាំទាំងពីរក៏បានឯកភាពលើកិច្ចខិតខំជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងឈានដល់គោលដៅ ៧០០ លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០។ បន្ថែមលើនេះ, ក្នុងកិច្ចការថាមពល, ប្រមុខរដ្ឋាភិបាលទាំងពីរបានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានានូវសន្តិសុខថាមពលរវាងប្រទេសទាំងពីរ។ មុននឹងបញ្ចប់, ឯកឧត្តម សនសៃ ស៊ីផាន់ដន បានផ្ដល់ការគាំទ្រ និងចាត់មន្ត្រីជាន់ខ្ពស់របស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ ក្នុងខែវិច្ឆិកាខាងមុខ៕
នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំនាយករដ្ឋមន្ត្រីបីប្រទេស (កម្ពុជា-ឡាវ-វៀតណាម) ដោយមានការចូលរួមពី ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម...
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្រុកវាលវែងខេត្តពោធិ៍សាត់ ក្រោយបទឈប់បាញ់ចូលជាធរមាន។ សូមគូសបញ្ជាក់ជូនផងដែរថា ចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់រវាងកម្ពុជានិងថៃមកកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនពេញលេញនូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីនៅក្នុងជំនួបសម្តែងការគួរសមជាមួយ លោកស្រី Keiko Miwa ប្រធានផ្នែកភាគនិរតីនិងតំបន់កោះប៉ាស៊ីហ្វិកនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC), លោក Thomas Jacobs អ្នកគ្រប់គ្រងប្រចាំប្រទេសវៀតណាម ឡាវ និងកម្ពុជា និងគណៈប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នាថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបានគូសរំលេចអំពីជំនឿមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើតួនាទីគន្លឹះវិស័យឯកជន ក្នុងការជំរុញកំណើននិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចែករំលែកអំពីអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកែលម្អនិងពង្រឹងប្រព័ន្ធភស្តុភារកម្មការប្រកួតប្រជែងក្នុងវិស័យថាមពល បរិយាកាសធុរកិច្ច និងការអភិវឌ្ឍជំនាញដើម្បីគាំទ្រដល់ការជំរុញវិស័យឧស្សាហកម្ម និងកំណើនដែលដឹកនាំដោយវិស័យឯកជន។ លោកស្រី Keiko Miwa ក៏បានសម្តែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការអភិវឌ្ឍ និងរីកចម្រើន គួរឱ្យកត់សម្គាល់ប៉ុន្មានទសវត្សរ៍មកនេះ ហើយបានបញ្ជាក់ជាថ្មីនូវភាពជាដៃគូយូរអង្វែងរបស់ IFC ជាមួយប្រទេសកម្ពុជាចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០ និងបានកោតសរសើរចំពោះលទ្ធផលផ្លែផ្កានៃការរួមចំណែកជាអនុសាសន៍គោលនយោបាយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយជំនួបរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកស្រីTowfiqua Hoque តំណាងប្រចាំកម្ពុជានៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិកាលពីខែមីនា ឆ្នាំ២០២៥កន្លងទៅ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឱ្យ IFC ពិនិត្យលទ្ធភាពក្នុងការធ្វើពិពិធកម្មនៃការគំាទ្រលើវិស័យនានា រួមមាន ភស្តុភារកម្ម ថាមពល ឧស្សាហកម្ម និងកសិកម្មជាដើម។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឱ្យ IFC បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកការវិនិយោគ ទៅក្នុងវិស័យយុទ្ធសាស្ត្រ រួមមាន ការវិនិយោគបៃតងនិងចីរភាព តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងខ្សែសង្វាក់តម្លៃ ភស្តុភារកម្មនិងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងការអភិវឌ្ឍជំនាញស្របតាមតម្រូវការវិស័យឯកជន៕
នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវរដ្ឋជូន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមជាមួយនឹងជំនួបសាវនាកាផងដែរ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមអគ្គលេខាធិការបក្ស គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម។ ក្រៅពីកម្មវិធីការងារក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋហើយនោះ ឯកឧត្តម តូ ឡឹម ក៏នឹងមានកម្មវិធីក្នុងក្របខ័ណ្ឌបក្សនយោបាយផងដែរ។ ក្នុងក្របខ័ណ្ឌបក្សនយោបាយ ឯកឧត្តម តូ ឡឹម នឹងមានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា។ ហើយក៏មានជំនួបត្រីភាគីរវាង សម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម តូ ឡឹម និងឯកឧត្តម ថងលូន ស៊ីសូលីតអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវផងដែរ។ បន្ថែមពីលើនោះ ឯកឧត្តម តូ ឡឹម និងសម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាសិក្សានៅសាលារៀនមួយកន្លែងក្នុងខណ្ឌដង្កោ ដែលជាជំនួយរបស់ប្រទេសវៀតណាមផងដែរ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម អគ្គលេខាធិការ តូ ឡឹម ត្រូវបានក្រសួងការបរទេសកម្ពុជាចាត់ទុកជាការពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងវៀតណាម និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕
